Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពលនៃគ្រឿងញៀន ! បុរសម្នាក់សង្ស័យបែកថ្នាំ កា.ន់ដា.វនិងកាំ.បិតផ្គាក់ឡើងលើដំបូល និងបង្គោលភ្លើង បណ្តាលឲ្យឆ.ក់ធ្លា.ក់រងរបួស

spot_img

ភ្នំពេញ : បុរសម្នាក់សង្ស័យប្រើប្រាស់សារធាតុលើសកម្រិត បានឡើងលើដំបូលការ៉ាស់លាងរថយន្ត និងរោងចក្រដើរឆ្លងទៅបង្គោលភ្លើង កា.ប់បណ្តាញប្រព័ន្ធត្រង់ហ្វូឆ្លងចរន្តអគ្គិសនីឆ.ក់ធ្លា.ក់មកក្រោមសន្លប់បាត់ស្មារតីមួយភាំង ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវបេតុងកែងផ្លូវ២១៧ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុបានឃើញបុរសម្នាក់ដើរដោះអាវកា.ន់ដា.វនិងកាំ.បិតផ្គាក់ឡើងទៅលើដំបូលការ៉ាស់លាងរថយន្ត និងរោងចក្រដើរឆ្លងទៅបង្គោលភ្លើងកា.ប់ប្រព័ន្ធត្រង់ហ្វូ ឆ្លងចរន្តអគ្គិសនីឆ.ក់ធ្លា.ក់មកក្រោមសន្លប់មួយសន្ទុះ ហើយបានព្យាយាមក្រោកឡើង ត្រូវបានប្រជាពលរដ្ឋនាំគ្នា ជួយសែងយកមកចូលក្នុងការ៉ាស់លាងរថយន្ត ដែលនៅក្បែរកន្លែងកើតហេតុ រួចយកខ្សែចងដៃចងជើង ដើម្បីការពារកុំឲ្យបុរសខាងលើ រត់ទៅឡើងលើដំបូល និងបង្គោលភ្លើងម្តងទៀត។

ក្រោយមកសមត្ថកិច្ច បានហៅរថយន្តសាមុយ របស់មន្ទីរពហុព្យាបាលឯកជនម្លិះដង្កោ ដឹកបុរសដែលបែកថ្នាំខាងលើនេះ ទៅធ្វើការសង្រ្គោះ ដើម្បីបន្សាបសារធាតុញៀន និងទំនាក់ទំនងទៅខាងសង្គមកិច្ចរាជធានីភ្នំពេញ មកទទួលយកបុរសខាងលើនេះ ទៅកាន់មជ្ឈមណ្ឌលឳកាសខ្ញុំ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×