Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីជាអ្នកចម្រៀងមួយរូប ដែលត្រូវថៅកែដំឡើងឆាកតន្រ្តីខនសឺត វា.យបែកក្បាលហូរឈា.មមិនទាន់ទទួលបានយុត្តិធម៌

spot_img

ភ្នំពេញ ៖ នារីរងគ្រោះដែលេជាអ្នកចម្រៀងមួយរូប នៅតែទទួលរងនូវភាពអយុត្តិធម៌ ពីព្រោះតែ លោក ហុង ស៊្រែន ថៅកែដំឡើងឆាកតន្រ្តីខនសឺត ជាបុគ្គលមានឥទ្ធិពល អាងអំណាងទឹកប្រាក់ ដែលបានប្រើប្រាស់អំពើហិ.ង្សា ជាច្រើនលើកច្រើនសារ រហូតបែកក្បាលហូរឈា.ម ដេរចំនួន៤ថ្នេរ ប៉ុន្តែជនបង្ក នៅតែមានសេរីភាព នៅក្រៅឃុំ និងធ្វើអោយជនរងគ្រោះជានារីទន់ខ្សោយ ទទួលរងនូវភាពអយុត្តិធម៌ ជាទីបំផុត។ ដោយសារតែទទួលរងនូវភាពអយុត្តិធម៌បែបនេះ នារីរងគ្រោះ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ដោយឃើញពីភាព អយុត្តិធម៌ សាលាឧទ្ធរណ៍ ក៏បានបញ្ជូនសំណុំរឿងនេះ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពយុត្តិធម៌ ជូនដល់នារីរងគ្រោះ។

បើទោះបីជា ការកោះហៅអោយចូលខ្លួនជាលើកទី២ កាលពីថ្ងៃទី១៨ ខែឧសភា ក្នុងករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តនៅភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ និងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែសវនាការនេះត្រូវបានលើកពេល ដោយមិនទាន់កំណត់ថ្ងៃ ខណៈពេលដែលជនបង្ក ក៏មិនបានបង្ហាញវត្តមាននោះទេ។
មហាជនកំពុងតែមើលថា តើនារីរងគ្រោះ នឹងទទួលបានយុត្តិធម៌ដែរឬទេ ខណៈពេលដែលជនបង្ក ដែលជាមនុស្សមានឥទ្ធិពល អាងអំណាចទឹកប្រាក់ គឺស្ថិតនៅក្រៅឃុំ មានសេរីភាពអស់រយៈពេលប្រមាណ០៣ឆ្នាំកន្លងមកហើយនោះ?

មហាជនកំពុងតែមានការងឿងឆ្ងល់ថា តើយុត្តិធម៌នៅឯណា រយៈពេលបីឆ្នាំកន្លងផុតទៅហើយ ថៅកែដំឡើងឆាកតន្រ្តីខនសឺត ឈ្មោះ ហុង ស៊្រែន ដែលបានប្រើអំពើហិ.ង្សា និងតែងតាមយាយីឈ្នានីសគ្រប់បែបយ៉ាងដាក់ កញ្ញា ប្រាក់ ផាន់នី ហៅប្រាក់ អមរា អាយុ២២ឆ្នាំ ជាអ្នកចម្រៀងអាជីព រហូតបែកក្បាលហូរឈាម។ ឬក៏មកពីអំណាចទឹកប្រាក់ ទើបធ្វើឲ្យជនបង្ក អាចមានសេរីភាព ចំណែកឯជនរងគ្រោះ ដែលជានារីទន់ខ្សោយ នៅតែទទួលរងភាពអយុត្តិធម៌បែបនេះ។

រឿងរ៉ាវ លោក ហុង ស៊្រែន ថៅកែដំឡើងឆាកតន្រ្តីខនសឺត ដែលបានប្រើអំពើហិ.ង្សា និងតែងតាមយាយីឈ្នានីសគ្រប់បែបយ៉ាងដាក់ កញ្ញា ប្រាក់ ផាន់នី ហៅប្រាក់ អមរា អាយុ២២ឆ្នាំ ជាអ្នកចម្រៀងអាជីពរហូតមានរបួសស្នាម ហើយកន្លងមកដោយសារនាងទ្រាំមិនបាន ក៏ដាក់ពាក្យបណ្តឹងនៅតាមមូលដ្ឋានដោះស្រាយមិនចេញនោះ មកដល់ពេលនេះសំណុំរឿងនេះ បានមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ បន្ទាប់ពីការដោះស្រាយតាមប្រព័ន្ធច្បាប់ នៅសមត្ថកិច្ចមូលដ្ឋានមិនបានលទ្ធផល។

កញ្ញា ប្រាក់ ផាន់នី បានឲ្យដឹងថា បណ្តឹងរបស់នាង ដែលប្តឹងទៅសមត្ថ កិច្ចកងរាជអាវុធហត្ថខណ្ឌដង្កោ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងករណីឈ្មោះ ហុង ស៊្រែន ប្រើអំពើហិ.ង្សាឃោរ.ឃៅមកលើនាងបណ្តាលឲ្យមានរបួសស្នាម និងចាត់ទុកជាការ រំ.លោភលើសិទ្ធិស្រ្តីយ៉ាងធ្ងន់ធ្ងរ ជាការមិនរាងចាលមិនទាន់ផុតអាជ្ញាកាលនៃបទល្មើស ដែលត្រូវបូកផ្សំបទល្មើសចាស់និងថ្មីឡើយ។ បណ្តឹងរបស់នាងមិនត្រូវមានដំណោះស្រាយសមស្របនោះទេ ដូច្នេះនាង ត្រូវការរកប្រព័ន្ធច្បាប់នៅតុលាការម្តង។

កញ្ញា ប្រាក់ ផាន់នី សូមទាមទារឲ្យអ្នកស្រឡាញ់យុត្តិធម៌ ជាពិសេសខាងមេធាវីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ជួយរាស្ត្រក្រីក្រ និងលើកកម្ពស់តម្លៃស្ត្រី ដោយបង្កើតឲ្យមានក្រុមមេធាវីជួយជនក្រីក្រ មេត្តាជួយរកយុត្តិធម៌ដល់នាងផង។ ព្រោះថាទង្វើរបស់លោក ហុង ហ្ស៊ែន មកលើនាង ជាការរំលោភលើស្ត្រីភេទទន់ខ្សោយ រំលោភសិទ្ធិនារីធ្ងន់ធ្ងរ ពោលគឺបានរំខានការប្រកបរបរចិញ្ចឹមជីវិតរបស់នាង ដើម្បីបានប្រាក់តិចតួចមកចិញ្ចឹមឪពុកម្តាយ និងប្អូនប្រុសស្រី៣នាក់បានរៀនសូត្រ។

កញ្ញា ប្រាក់ ផាន់នី ក៏សូមលើកម្រាមដៃ១០ និងសូមក្តីមេត្តករុណ ពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ដល់រូបនាង ដែលជានារីទន់ខ្សោយ គ្រាដែលមនុស្សប្រុសមានកម្លាំងពេញប្រើហិ.ង្សា និងធ្វើទា.រុណក.ម្មមកលើនាង។ ខណៈពេលដែល ជនបង្ក នៅតែអាចមានសេរីភាពដដែល ព្រោះតែគេមានលុយ ទើបគេនៅតែមានអំនួត អួតអាង មិនខ្លាចញញើត ច្បាប់ទាល់តែសោះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×