Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាមិនធម្មតាមែន! បា.ក់រ.លំ​ស្ថានីយ​ប្រេងឥន្ធនៈ​ឈ្មោះ ប៉ាប៉ា នៅ​ក្រុង​សែនមនោរម្យ ដោយសារតែ…

spot_img

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាស ចាប់ពីថ្ងៃទី១៨ ដល់ ២៥ ខែឧសភា បានឲ្យដឹងថា នៅក្នុងរយៈពេល១សប្តាហ៍ទៅមុខ កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យម និងខ្យល់មូសុងនីរតីក្នុងកម្រិតពីបង្កួរទៅខ្លាំង។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា និងអតិបរមា ចន្លោះពី ២៤ ទៅ ៣៥ អង្សាសេ ហើយជាមួយគ្នានោះ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ផងដែរ។

ដោយឡែក កាលល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បើតាមការចែករំលែកព័ត៌មាននៅក្នុងបណ្តាញសង្គម គឺថាភ្លៀងបានធ្លាក់រាយប៉ាយយ៉ាងខ្លាំង និងស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ដែលបណ្តាលឲ្យតំបន់មួយចំនួនត្រូវជន់លិច ហើយក្នុងនោះ ផ្គររន្ទះ និងខ្យល់កន្រ្តាក់ ក៏ចាប់ផ្តើមបង្ហាញសញ្ញាគួរឲ្យភ័យខ្លាចតែម្តង។

ជាក់ស្តែង ខ្យល់កន្រ្តាក់ដ៏ខ្លាំងក្លា កាលពីល្ងាចមិញនេះ បានបណ្តាលឲ្យស្ថានីយប្រេងឥន្ធនៈ ឈ្មោះប៉ាប៉ា ក្នុងក្រុងសែនមនោរម្យ ត្រូវបានបាក់រលំយ៉ាងសាហាវ ដែលធ្វើឲ្យគ្រប់គ្នាឃើញហើយបានលាន់មាត់ថា សូម្បីតែការ៉ាស់សាំងឡើងម្លុឹងៗទៅហើយ ចុះទម្រាំរោងការ រោងបុណ្យ មិនយ៉ាងណាទៅ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×