Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក ចំណាយ៣០ពាន់លានដុល្លារអាមេរិក ដោះស្រាយបញ្ហាសន្ដិសុខស្បៀង

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ ធនាគារពិភពលោក បានអះអាងថា ខ្លួននឹងផ្ដល់ថវិកា ចំនួន៣០ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយដោះស្រាយបញ្ហាវិបត្ដិស្បៀងអាហារ បង្កឡើងដោយសារសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ថា ធនាគារពិភពលោក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៨ ខែឧសភា ថា ទឹកប្រាក់សរុប ទាំង៣០ពាន់លានដុល្លារនោះ នឹងរាប់បញ្ចូលទាំងគម្រោងថ្មី ចំនួន១២ពាន់លានដុល្លារ និង ថវិកាជាង១៨ពាន់លានដុល្លារ ពីគម្រោងដែលមានស្រាប់ ទាក់ទងនឹងអាហារ និង អាហារូបត្ថម្ភដែលត្រូវបានអនុម័ត ប៉ុន្តែមិនទាន់បានបញ្ចេញ។

ធនាគារពិភពលោក នឹងផ្ដល់ហិរញ្ញប្បទាន ដល់វិស័យជាច្រើន រួមមាន កសិកម្ម អាហារូបត្ថម្ភ កិច្ចការពារសង្គម ទឹក និង ប្រព័ន្ធធារាសាស្រ្ដ នឹងមានអនុវត្ត សម្រាប់ការដោះស្រាយបញ្ហាអសន្តិសុខស្បៀង នៅក្នុងរយៈពេល១៥ខែខាងមុខ។ ជាមួយគ្នានេះដែរ ធនាគារនឹងដាក់បញ្ចូលនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តដល់ការផលិតស្បៀងអាហារ និង ជី បង្កើនប្រព័ន្ធស្បៀងអាហារ សម្រួលដល់ពាណិជ្ជកម្មកាន់តែខ្លាំង និង ជួយដល់គ្រួសារងាយរងគ្រោះ និង អ្នកផលិត។

បើតាមសេចក្ដីថ្លែងការណ៍នោះ បានឲ្យដឹងថា ធនាគារពិភពលោក នឹងធ្វើការជាមួយបណ្ដាប្រទេសនានា លើការរៀបចំគម្រោងថ្មីៗ ដែលមានទំហំទឹកប្រាក់១២ពាន់លានដុល្លារ សម្រាប់រយៈពេល១៥ខែខាងមុខ សម្រាប់ឆ្លើយតបទៅនឹងវិបត្តិសន្តិសុខស្បៀង។

លើសពីនេះ ផលបត្រដែលមានស្រាប់របស់ធនាគារពិភពលោក រួមមាន សមតុល្យដែលមិនបានទូទាត់ ចំនួន១៨,៧ពាន់លានដុល្លារ នៅក្នុងគម្រោង មានទំនាក់ទំនងផ្ទាល់ទៅនឹងបញ្ហាសន្តិសុខអាហារ និងអាហារូបត្ថម្ភ គ្របដណ្តប់លើវិស័យកសិកម្ម ហើយធនធានធម្មជាតិ អាហារូបត្ថម្ភ ការការពារសង្គម និងវិស័យផ្សេងៗទៀត។

លោក David Malpass (ដេវីដ ម៉ាល់ផាស) ប្រធានធនាគារពិភពលោក បានមានប្រសាសន៍ ថា «ការកើនឡើង នៃតម្លៃម្ហូបអាហារ កំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើប្រទេសក្រីក្របំផុត និង ងាយរងគ្រោះបំផុត។ ប៉ុន្ដែដើម្បីផ្ដល់ដំណឹង និង ធ្វើឱ្យទីផ្សារមានស្ថិរភាព វាជារឿងដ៏សំខាន់ សម្រាប់ប្រទេសនានា ត្រូវតែធ្វើសេចក្តីថ្លែងការណ៍ឲ្យច្បាស់លាស់ នាពេលនេះ ជុំវិញការកើនឡើង នៃទិន្នផល នាពេលអនាគត សម្រាប់ឆ្លើយតបទៅនឹងសង្រ្គាម រវាងរុស្ស៊ី និង អ៊ុយក្រែន។

ជាមួយគ្នានេះដែរ លោកប្រធានធនាគារពិភពលោក ក៏បានជំរុញឱ្យប្រទេសនានា ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើននូវការផ្គត់ផ្គង់ថាមពល និង ជី ដើម្បីជួយដល់កសិករ បង្កើននូវការដាំដុះ និង ទិន្នផលដំណាំ ហើយដកចេញនូវគោលនយោបាយ រារាំងដល់ការនាំចេញ និង ការនាំចូល ហើយបង្វែរស្បៀងអាហារ ទៅជាជីវឥន្ធនៈ ឬលើកទឹកចិត្តដល់បន្ទុកដែលមិនចាំបាច់»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×