Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនឆបោកស្ទីលថ្មីចែកដីរដ្ឋ៦០០០ឡូតិ៍ ត្រូវចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ស្ពឺហើយ

spot_img

កំពង់ស្ពឺ ៖ ជនឆបោកស្ទីលថ្មីចែកដីរដ្ឋ៦០០០ឡូតិ៍រយៈពេល៧ថៃ្ង មិនយកប្រាក់ តែយកថ្លៃសេវា រដ្ឋបាល ៤៥០ដុល្លារ ក្នុងមួយឡូតិ៍ត្រូវបាន ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ស្ពឺហើយ ។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជូនជនសង្ស័យពីនាក់ទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ៖-ឈ្មោះ ជួន គន្ធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ អះអាងថា មានងារឯកឧត្ដម មានទីលំនៅភូមិ ត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជាមេក្លោងចែកដី ។ -ឈ្មោះ មិន ផាន់នី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ ជាងជួសជុល រថយន្ត និងជាអ្នកសម្របសម្រួលលើកិច្ចការចែកដី ៦,០០០ ឡូតិ៍ ។

យោងតាមការប្រកាសនិងផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម សារព័ត៌មាន KH Plus News ដែលមានចាងហ្វាងការផ្សាយរហ័សនាម ពូ ហ៊ន បានទទួលធ្វើការសម្ភាសន៍ផ្ទាល់ជាមួយ ឈ្មោះ ជួន គន្ធា ភេទប្រុស ដែលអះអាងថា អតីតមានងារឯកឧត្ដម ដោយបញ្ជាក់ច្បាស់ៗថា ឯកឧត្ដម នឹងរៀបចំចែកផ្ដល់ដីចំនួន ៦,០០០ ឡូតិ៍ ដោយមិនយកប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការិនី អ្នកចាញ់បោក ក្រុមហ៊ុនអចលនទ្រព្យ តាមគម្រោងបុរី ផ្ទះល្វែង ដីឡូតិ៍ កន្លងមក ។ តាមការបញ្ជាក់ ពីពិធីករពូ ហ៊ន ថាដីដែលចែកគឺ ស្ថិតនៅទីតាំងចំណុច ភូមិរោងម៉ាស៊ីន ភូមិធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកពង់ស្ពឺ មានទំហំ ៤២០ ហិកតា ។

-ដីចែកជូនប្រជាពលរដ្ឋ ៦ ,០០០ឡូតិ៍ ស្ថិតនៅចំណុច ភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱ រ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានឯកឧត្ដម អះអាងថាជាដីខ្លួនបានទិញពីប្រជាពលរដ្ឋក្នុងតម្លៃធូរ និងមានឯកសារត្រឹម ត្រូវស្របច្បាប់១០០% និងបានកាន់កាប់ជួសជុលផ្លូវចូ លមកដល់ទីតាំងដីរួចរាល់ទៀតផង ជាក់ស្ដែងចំណុចដីដែលបុរសមានងារឯកឧត្ដមអះអាងថា ចែកជូនពលរដ្ឋ Free នោះ គឺជាដីរដ្ឋស្ថិតនៅ ក្នុងតំបន់ដែ នជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលគ្រប់គ្រងដោយមន្រ្ដីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ។

ជនសង្ស័យ ជួន គន្ធា និងបក្ខពួក បានរៀបចំ ផែនការឆបោកប្រាក់ ដោយបានធ្វើគំនូសប្លង់ដី ជាឡូតិ៍ៗ បែងចែកដើម្បី មានទំនុកចិត្ដពីពលរដ្ឋ ចុងក្រោយពលរដ្ឋជ្រួលច្របល់មកទទួលដីខុសច្បាប់ រួចបង្កើតជាទំនា ស់ឲ្យពលរដ្ឋនាំគ្នាតវ៉ាទាមទារការពារដី ប្រឆាំងនឹងមន្រ្ដីរាជការសាធារណៈ ( ច្បាប់ ) ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការផ្សាយព័ត៌មានមិនពិត ក្នុងការចែកដីជូនប្រជាពលរដ្ឋ៦០០០ឡូតិ៍ លើផ្ទៃដីសរុប ទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យអយ្យការ បានឲ្យដឹងថា ដោយទទួលព័ត៌មានមិនពិតមយយ តាមបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនពាក់ព័ន្ធទៅលើបុគ្គលឈ្មោះ ជួន គន្ធា អាយុ៣៥ឆ្នាំ អះអាងជា ឯកឧត្តម បានធ្វើការផ្សព្វផ្សាយចែកដី ជូនពលរដ្ឋក្រីក្រចំនួន៦,០០០ឡូតិ៍ លើផ្ទៃដីសរុបទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដោយការចែកដីនេះ ក្នុងមួយគ្រួសារអាចទទួល បាន១០ឡូតិ៍ចុះ (ទំហំដី ១០ម៉ែត្រ គុណ៣០ម៉ែត្រ ក្នុងមួយឡូតិ៍) និងតម្រូវឲ្យជួយថ្លៃសេវារដ្ឋបាលជាមុន ក្នុងមួយឡូតិ៍ ៤៥០ដុល្លារ សម្រាប់ការរត់ការឯកសារ ឈូសឆាយដី និងពង្រាបដី ជាអាទិ៍។

បានទទួលដំណឹង អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បើកកិច្ចស៊ើបអង្កេតភ្លាម ជាលទ្ធផលដីកើតហេតុខាងលើ នៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនុចនិយាមកា (៤០១០៥២-១២៨៣៨១១) ជាដីរបស់រដ្ឋ ស្ថិតក្នុងដែនជម្រកសត្វព្រៃរបស់ ក្រសួងបរិស្ថាន។ ការអះអាងរបស់ឈ្មោះ ជួន គន្ធា ថាខ្លួនជាម្ចាស់ដីស្របច្បាប់ គឺមិនមានឯកសារបទដ្ឋានគតិយុត្តិ ឬ ឯកសារបញ្ជាក់កម្មសិទ្ធិពីអាជ្ញាធរណាមួយឡើយ។

ការនាំខ្លួន និងសាកសួរទៅលើឈ្មោះ ជួន គន្ធា អាយុ៣៥ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ មិន ផាន្នី ហៅ ម៉ៅ អាយុ៤១ឆ្នាំ រកឃើញបក្ខពួកជាច្រើនរូប បានរៀបចំរចនាសម្ព័ន្ធឆបោកប្រជាពលរដ្ឋ និងសកម្មភាព ក្លែងឯកសារផ្សេងៗទៀត ដើម្បីឈានទៅទន្ទ្រានរុករានដីរដ្ឋ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ក្រុមខ្លួន។

លទ្ធផលនៃការស៊ើបអង្កេត តំណាងអយ្យការ ផ្ដើមការចោទប្រកាន់ទៅលើឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី ហៅ ម៉ៅ និងបក្ខពួក បញ្ចូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ លើ «បទល្មើស ប៉ុនប៉ងឆបោក, ញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត និងសមគំនិត ក្នុងអំពើកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចភូមិ រោងម៉ាស៊ីន និងភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីអំឡុងដើមខែមេសា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ ក្នុងការបង្កា ទប់ស្កាត់ មិនឱ្យមានការទន្ទ្រានកាន់កាប់ដី ដែលជាទ្រព្យសម្បត្តិសាធារណៈ និងបន្តស្វែងរកជនល្មើសមកអនុវត្តច្បាប់ឲ្យខានតែបាន។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សង្កេតឃើញសារព័ត៌មានមួយចំនួន នៅតែបន្តការផ្សាយ ព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់ ស្នើដល់អ្នកសារព័ត៌មានទាំងអស់ មុនការចុះផ្សាយព័ត៌មាន គប្បីសាកសួរអ្នកនាំពាក្យ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន ជៀសវាងការផ្សាយព័ត៌មានមិនពិត មិនច្បាស់លាស់ ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងប៉ះពាល់ដល់ការសម្ងាត់នៃការស៊ើបអង្កេតរបស់តុលាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×