Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ត្រូវ​ចោ​រ​ឆ.ក់​ទូរស័ព្ទ ប្តឹ.ង​សមត្ថកិច្ចធ្វើការ​យូរ​ពេក ហត់​សួរនាំ សម្រេច​ផុស​ពឹង​បងប្អូន​ក្នុង​ហ្វេ​សប៊ុ​ក ជួយ​រក​ចោរ

បន្ទាប់ពីកូនត្រូវបានចោរឆក់ទូរស័ព្ទស៊េរីទំនើប អស់រយៈពេលជាង១ខែ ពោលគឺក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំទី១ ខណៈមនុស្សម្នាចាកចេញទៅស្រុកកំណើត ឡើងស្ងាត់ទីក្រុងភ្នំពេញ ប៉ុន្តែ រហូតមកទល់ពេលនេះ សមត្ថកិច្ចធ្វើការនៅពុំទាន់មានផ្លែផ្កា និងហត់នឿយពឹងប៉ូលីសខ្លាំងពេក ប្តីប្រពន្ធមួយ បានសម្រេចចិត្តពឹងបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ជួយស្វែងរកមុខចោរ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kin Phanin បានបង្ហោះវីដេអូសកម្មភាពឆក់ និងប្រកាសស្វែងរកចោរ រៀបរាប់ពីដំណើរដើមហេតុឲ្យដឹងថា៖ កាលពីថ្ងៃទី១៤ ខែ០៤ ឆ្នាំ២០២២ ពេលចូលឆ្នាំកូនខ្ញុំត្រូវចោរមិនស្គាល់មុខបានឆក់ទូរស័ព្ទ iphon13 promax នៅទល់មុខផ្សារហេងលីនៅពីមុខធនាគារ Jtrust ដែលពួកចោរជិះម៉ូតូមានគ្នា២នាក់ម៉ាកHonda cljkc ស្លាកលេខ 1IX7987។

ម្ចាស់គណនីខាងលើក៏បានបញ្ជាក់ថា វេលាម៉ោង 1.30 នាទី ថ្ងៃត្រង់ ខ្ញុំប្តឹងប៉ូលីសរួចហើយ តែប៉ូលីសប្រងើយកន្តើយរហូត ខ្ញុំហត់នឿុយនឹងសួរពួកគាត់ណាស់ មានតែផុសលើបណ្តាញហ្វេសបុក សូមបងប្អូនជួយបើសិនជាបានឃើញភិនភាគចោរ និងផ្លាកលេខម៉ូតូខាងលើ សូមអរគុណច្រើនទុកជាមុន ខ្ញុំនឹងមានសគុណជូន! បើបងប្អូនមានឃើញសូមទាក់ទងមកលេខនេះចា078555808.សូមចែកចាយបន្តផងអរគុណ។

ដោយឡែក នៅពេលសួរថា ហេតុការណ៍កើតឡើងតាំងពីយូរ ទើបភ្ញាក់ផុស! គាត់ក៏បានឆ្លើយតបថា «ប៉ូលីសគេថាកុំផុសទុកគេធ្វើការ»។ ហេតុនេះ ដោយសារតែរង់ចាំយូរពេក ហើយហត់នឹងសួរនាំខ្លាំងពេក គាត់ក៏សម្រេចចិត្តផុសទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×