Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តា​អាចារ្យ​ថា មើលទៅ​ល្អប្រពៃ​ណី ថ្ងៃល្អ! ម៉ោង​ល្អ! ពិតជា​ត្រជាក់​ត្រជុំ តែ​យ៉ាងម៉េច​យ៉ាង​ម៉ា​ក៏​បាន…ហែ​ជំ​នួន​ដែរ

ភ្លៀងបង្អោរចុះមកប៉ុន្មានថ្ងៃជាប់ៗគ្នា ជាពិសេសនៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ឃើញថាធ្លាក់ខ្លាំង ធ្វើឲ្យតំបន់ជាច្រើន ត្រូវជនលិច ដែលពុំត្រឹមតែនៅក្នុងតំបន់ជាយក្រុងភ្នំពេញទេ តែសូម្បីតែស្រុកជនបទក៏ជនលិចដែរ។

ជាក់ស្តែង ថ្មីៗនេះ នៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីបានឃើញវីដេអូកំពុងល្បី បានបង្ហាញមង្គលការនៅស្រុកស្រែមួយ ត្រូវទឹកភ្លៀងជនលិចរោងពិធីឡើងល្ហល្ហាចតែម្តង។

ជាមួយស្ថានភាពដ៏ «ទឹកភ្នែក» បែបនេះ លោកតាអាចារ្យ និយាយទាំងបង្ខំថា មើលទៅល្អប្រពៃណាស់ តើធ្វើម៉េច បើអុីចឹងទៅហើយ យ៉ាងម៉េចយ៉ាងម៉ា ក៏បានហែជំនួនលុយទឹកដែរ ចប់ហើយ!!។

តែយ៉ាងណាមិញ អ្នកលេងបណ្តាញសង្គម ក្រៅពីអ្នកនិយាយលេងសើច ក្រោយពីបានឃើញទិដ្ឋភាពនេះ ពិតជាអាណិតទៅដល់ម្ចាស់ដើមការជាខ្លាំង ដោយបានបង្ហាញអារម្មណ៍មួយនេះថា «ឱមេឃ អើយមេឃ! បើទឹកល្ហល្ហាចយ៉ាងហ្នឹង អ្នកណាគេមកអង្គុយហូបកើត ខាតងាប់ហើយ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×