Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្ដីជាន់ខ្ពស់អ៊ុយក្រែន អះអាងថា សហរដ្ឋអាមេរិក គ្រោងកម្ទេ.ចកងនាវាប្រចាំសមុទ្រខ្មៅរបស់រុស្ស៊ី

spot_img

រដ្ឋធានីគៀវ៖ កងទ័ពក្រុងគៀវ កាលពីពេលកន្លងមកនេះ បានវា.យប្រ.ហារ ក.ម្ទេចនាវាចម្បាំងដ៏ទំនើប ខ្នាតយក្ស មូសខ្វា (Moskva) និង នាវាវា.យលុ.កដ៏ធំសម្បើម សារ៉ាតូវ (Saratov) ដោយការប្រើប្រាស់កាំជ្រួច ផលិតក្នុងស្រុក ណែបទូន (Neptune) និង ទូចកា យូ (Tochka U) របស់អ៊ុយក្រែន បានបញ្ចុះបញ្ចូលដល់រដ្ឋបាលរបស់លោក ចូ បៃដិន ឱ្យចាប់ផ្តើមរៀបចំផែនការ សម្រាប់បិទច្រកសមុទ្ររបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។

សារព័ត៌មាន Hindustan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថា ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ ដោយដកស្រង់សម្តីរបស់មន្ត្រីសេតវិមាន និងប្រភពពីសមាជិកសភា ថា សហរដ្ឋអាមេរិក កំពុងតែធ្វើការ ដើម្បីចាប់ផ្តើម ផ្តល់កាំជ្រួចដ៏ទំនើប ប្រឆាំងនឹងនាវាចម្បាំង បញ្ជូនទៅកាន់ទីក្រុងគៀវ (Kyiv) ដែលអាចបង្ខំឱ្យរុស្ស៊ី ដកថយចេញពីសមុទ្រខ្មៅ ស្ថិតក្នុងទឹកដីរបស់អ៊ុយក្រែន។

លោក អេនតុន ហែរ៉ាស់សែនកូ (Anton HErashchenko) ទីប្រឹក្សារបស់រដ្ឋាភិបាលអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «មធ្យោបាយ ប្រកបដោយប្រសិទ្ធភាព មានតែអ៊ុយក្រែន គ្រប់គ្រងលើនាវាចម្បាំងរបស់រុស្ស៊ី ដោយការបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ឱ្យរៀបចំផែនការ បិទកំពង់ផែ។ ចំណែកការផ្ដល់អា.វុធប្រឆាំងនឹងនាវាចម្បាំងដ៏មានអានុភាពខ្លាំង អាចបា.ញ់បាន ចន្លោះពី២៥០ទៅ៣០០គីឡូម៉ែត្រ ក៏កំពុងតែពិភាក្សា ផងដែរ។

ដោយឡែក ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស ធ្លាប់អះអាងថា កងទ័ពជើងទឹករបស់រុស្ស៊ី មាននាវាចម្បាំង និង នាវាមុជទឹក ប្រហែល២០គ្រឿង កំពុងតែប្រតិបត្ដិការ នៅក្នុងសមុទ្រខ្មៅ។ ជាមួយនឹងការអះអាងបែបនេះ ចក្រភពអង់គ្លេស ក៏បានបញ្ជូនមីស៊ីលប្រឆាំងនឹងនាវាចម្បាំង មីស៊ីលប្រឆាំងនឹងយន្ដហោះ ហើយមីស៊ីលប្រឆាំងនឹងរថក្រោះ ទៅជួយដល់កងទ័ពអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×