Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី បង្ហាញពីការចំណាយថវិកាជាតិ សម្រាប់សង្គ្រាមនៅអ៊ុយក្រែន

spot_img

រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ សង្គ្រាមវាយប្រយុទ្ធគ្នា រវាងកងទ័ពអ៊ុយក្រែន និង រុស្ស៊ី កំពុងតែបន្ដ ដោយមិនទាន់មានសញ្ញា នៃការបញ្ចប់សង្គ្រាមនេះដែរ ហើយការចំណាយ និង ការបំផ្លិចបំផ្លាញ កំពុងតែកើនឡើងទ្វេដង រហូតមិនអាចគណនាបាន។

ទស្សនាវដ្ដីយោធា Sofrep បានចេញផ្សាយ កាលពីពេលកន្លងមក ថា រុស្ស៊ី បាននិងកំពុងតែចំណាយលើការធ្វើសង្គ្រាម នៅអ៊ុយក្រែន ចំនួន៩០០លានដុល្លារ ក្នុងមួយថ្ងៃៗ។ លុយទាំងនោះ ត្រូវបានក្រុងមូស្គូផ្ដល់ជូនកម្លាំងទាហានរបស់ខ្លួន ដែលកំពុងតែធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជា ការចំណាយលើគ្រឿងចម្បាំងជាច្រើនប្រភេទផងដែរ។

ដោយឡែក សារព័ត៌មាន The Moscow Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថា បើតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានឱ្យដឹងថា ក្រុងមូស្គូ កាលពីខែមុន បានចំណាយជាង៣០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃៗ លើសកម្មភាពយោធា ខណៈការលុ.កលុ.យ នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែបន្តអូសបន្លាយ ហើយការចំណាយនឹងកើនឡើងទ្វេដង។

យោងតាមទិន្នន័យរបស់ក្រសួង បានរាយការណ៍ពីដំបូង ដោយសារព័ត៌មាន The Moscow Times ថា ប្រសិនបើការចំណាយលើវិស័យការពារជាតិរបស់រុស្ស៊ី នៅក្នុងខែកុម្ភៈ សរុប៥,៤ពាន់លានដុល្លារ នៅក្នុងខែមីនា នឹងកើនឡើង ដល់៦,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយនៅខែមេសា នឹងកើនដល់៩,២ពាន់លានដុល្លារ។ ចំណែកការចំណាយធ្វើសង្គ្រាម នៅក្នុងមួយថ្ងៃៗ ប្រហែល៣០៨លានដុល្លារ។ បើគិតពីចន្លោះខែមករា មកដល់ចុងខែមេសា ឆ្នាំ២០២២ រុស្ស៊ី បានចំណាយថវិកា ប្រហែល២៤,៦ពាន់លានដុល្លារ ទៅលើវិស័យយោធា៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×