Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! ប្រជាពលរដ្ឋ​ស្រែក​ជួយ​ផង ខណៈ​ផ្ទះសម្បែង​ទឹកជន់​លិច​ដល់​បំ​បូល មិនមែន​ជំនន់​ទឹកភ្លៀង​ទេ គឺ​បណ្តាល​មក​ពី…

spot_img

នេះជាខណៈពេលដ៏រន្ធត់ណាស់ គ្រាដែលបានឃើញទឹកហូរបាក់មកយ៉ាងខ្លាំងក្លា ជនលិចផ្ទះសម្បែង រហូតដល់ថ្នាក់ប្រជាពលរដ្ឋត្រូវឡើងលើដំបូល ទាំងអារម្មណ៍ភ័យខ្លាចពីសុវត្ថិភាពយ៉ាងខ្លាំង ហើយក្នុងគ្រាដ៏អាសន្ននេះ ពួកគាត់ក៏បានអំពាវនាវដល់អាជ្ញាធរ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកឲ្យជួយពួកគាត់ផង។

សូមបញ្ជាក់ថា នេះមិនមែនជាករណីទឹកជំនន់ជន់លិចដូចរៀងរាល់ឆ្នាំនោះទេ តែជាករណីដោយសារទំនប់ស្តុកទឹករបស់ក្រុមហ៊ុនចម្ការចេក ហ័ងអញ់ វៀតណាម បានបាក់ ទើបបណ្តាលឲ្យជន់លិចផ្ទះពលរដ្ឋជាង ១០០ ខ្នង កាលពីវេលាម៉ោង ៤ ល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

នេះបើតាមលោក សេក ហៃ អភិបាលស្រុកកូនមុំ បានឲ្យដឹងថា ពិតជាមានករណីទឹកជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋប្រាកដមែន។ លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ទឹកជនលិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋឡើងរហូតដល់ដំបូលនេះ គឺមិនមែនដូចទឹកជំនន់ជន់លិចរៀងរាល់ឆ្នាំនោះទេ ប៉ុន្តែជាការបាក់ទំនប់ស្តុកទឹករបស់ក្រុមហ៊ុនវៀតណាមខាងលើ ដោយសារមេឃភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ទើបទឹកបុកបាក់ទំនប់ បណ្តាលឱ្យទឹកហូរចុះមក ជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅខាងក្រោមតែម្តង។

នៅក្នុងហេតុការណ៍ដ៏គួរឲ្យព្រួយបារម្ភនេះ ពុំត្រូវបានប្រភពណាមួយ បញ្ជាក់ពីការបាត់ខ្លួនមនុស្ស ឬ បាត់បង់ទ្រព្យសម្បត្តិ នោះទេ ខណៈក្នុងវីដេអូ គេបានឮស្រ្តីម្នាក់ ដែលគាត់កំពុងស្ថិតនៅលើដំបូលផ្ទះ បាននិយាយទាំងអារម្មណ៍ភ័យខ្លាចថា នៅពេលនេះ បែកខ្ញែកកូនចៅ មិនដឹងរសាត់ទៅណាអស់ហើយ សូមជួយផង បងប្អូនអើយ…!!។

ទាក់ទងករណីនេះ ប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គម បានចោទសួរថា បើអុីចឹង តើនរណាជាអ្នកទទួលខុសត្រូវ? ក្រុមហ៊ុន ឬ មេឃ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×