Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ស្រី​ម្នាក់ ត្រូវ​បញ្ជូន​ចូ​ល ICU បន្ទាន់ បន្ទាប់​រត់៣០ជុំ ជា​ការ​ដា​ក់ទ.ណ្ឌ​កម្ម មិន​ធ្វើ​កិច្ចការ​ផ្ទះ ស្រាប់តែ…

spot_img

ថ្មីៗនេះ សិស្សមួយក្រុមនៅសាលាមួយនៅទីក្រុង Kulai រដ្ឋ Johor ប្រទេសម៉ាឡេស៊ី មិនបានបំពេញកិច្ចការផ្ទះ (homework) របស់ពួកគេ ជាហេតុជាធ្វើឲ្យគ្រូដាក់ទណ្ឌកម្ម ឱ្យរត់ជុំវិញទីលានបាល់ទះរយៈពេល ៣០ ជុំ ដោយពាក់របាំងមុខ។

មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកផ្សេងទៀតនៅក្នុងថ្នាក់ ក៏ត្រូវស៊ូទ្រាំនឹងការដាក់ទណ្ឌកម្មនេះដែរ បើទោះបីជាមានពួកគេបំពេញកិច្ចការផ្ទះក៏ដោយ។

តែទោះជាយ៉ាងណា ការដាក់ទណ្ឌកម្មនេះបានធ្វើឱ្យសិស្សស្រីម្នាក់ ត្រូវចូលមន្ទីរពេទ្យ បន្ទាប់ពីនាងបានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅពេលដែលចង្វាក់បេះដូងរបស់នាងលោតឈានដល់ 200 ដង ក្នុងមួយនាទី។

នៅជុំទី១៥ សិស្សស្រីនោះ បានចាប់ផ្តើមមានអារម្មណ៍ថាមិនស្រួលខ្លួន ហើយគ្រូក៏អនុញ្ញាតឲ្យនាងបញ្ចប់ជុំដែលនៅសេសសល់ ដោយដើរធម្មតា ខណៈរបាំងមុខនៅតែបន្តពាក់។

ប៉ុន្តែ ចង្វាក់បេះដូងរបស់នាង ស្រាប់តែបានចាប់ផ្តើមកើនឡើងយ៉ាងលឿន បន្ទាប់ពីនាងត្រឡប់ទៅផ្ទះ ហើយនាងក៏ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយពីបានចាក់ថ្នាំ និង​ត្រូវបានបញ្ជូនទៅ ICU ស្ថានភាពរបស់នាង​បានប្រសើរឡើងច្រើន។ សិស្សស្រីនោះ​បានវិលមករកសភាពធម្មតា​វិញ​បន្ទាប់ពីត្រូវបានត្រួតពិនិត្យដោយគ្រូពេទ្យជំនាញបេះដូង។

យោងតាមរបាយការណ៍របស់សារព័ត៌មាន China Press វេជ្ជបណ្ឌិតបាននិយាយថា ក្រៅពីគ្រុនក្តៅ ការធ្វើកីឡាខ្លាំងក៏អាចបង្កើនចង្វាក់បេះដូងយ៉ាងឆាប់រហ័ស និងធ្វើឱ្យនរណាម្នាក់មានការភ្ញាក់ផ្អើលផងដែរ។

សារព័ត៌មានខាងលើ ក៏បានរាយការណ៍ថា ក្រុមគ្រួសាររបស់សិស្សស្រីនោះ បានទៅកាន់អនុវិទ្យាល័យនៅ Kulai ដើម្បីពិភាក្សាអំពីបញ្ហានេះជាមួយសាលា។ នាយកសាលាបាននិយាយថា

“គ្រូបានដឹងកំហុស​ហើយបានសុំទោសឪពុកម្តាយ​ដែលពួកគេ​ក៏បានទទួលយកការសុំទោសនេះផងដែរ”។

នាយកសាលា បាននិយាយថា គ្រូមិនបានយល់ដឹង​ពីស្ថានភាពសុខភាពរបស់សិស្ស​ដែលមិនសមនឹងការលេងកីឡា​ខ្លាំងនោះ​ទេ ហើយចាប់តាំងពីពេលនោះ​មក​ក្រុមគ្រួសារ​ក៏បានផ្តល់លិខិតបញ្ជាក់ពីគ្រូពេទ្យ​ដល់សាលា​ដែរ។

សាលា​ក៏​បានធានា​ដល់ប្រជាជនថា ​ពួកគេ​មិនអត់ទោស​ចំពោះ​ការដាក់ពិន័យដល់ថ្នាក់ទាំងមូល​ចំពោះ​កំហុសរបស់មនុស្សម្នាក់ឡើយ។

ទីបំផុត ឪពុកម្តាយ​ក៏សម្រេចចិត្ត​មិនបន្តរឿងនេះ​តទៅទៀត បន្ទាប់ពីមានការបំភ្លឺ និងសុំទោស​ពីសាលា និងគ្រូ​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×