Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកពន្ធដារ អញ្ជើញអគ្គនាយកក្រុមហ៊ុន ឃ្វីនធ៍ មេជើរ អ៉ិនដាសស្ទ្រៀល និងក្រុមហ៊ុន អិល អេច អេច ខនស្ត្រាក់សិន ចូលមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ

spot_img

ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតចំនួន២ដាច់ដោយឡែកពីគ្នា អញ្ជើញនាយកក្រុមហ៊ុនចំនួន២ ឲ្យមកទូទាត់បំណុលពន្ធដែលជំពាក់រដ្ឋ។ នេះបើតាមលិខិតអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។

ក្រុមហ៊ុនទាំង២នោះរួមមាន ៖ ១៖ លោកស្រី YANG HUANG, MEI-CHIN អគ្គនាយកក្រុមហ៊ុន ឃ្វីនធ៍ មេជើរ អ៉ិនដាសស្ទ្រៀល និង២៖ លោក លាង ហ៊ូ អគ្គនាយក្រុមហ៊ុន អិល អេច អេច ខនស្ត្រាក់សិន។

អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតជម្រាបជូន លោក លាង ហ៊ូ អគ្គនាយកក្រុមហ៊ុន អិល.អេច.អច ខនស្ត្រាក់សិន , កម្មវត្ថុ ស្តីពីការអញ្ជើញ លោក លាង ហ៊ូ អត្តសញ្ញាណប័ណ្ណលេខ 010122146 ចូលខ្លួនមកទូទាត់បំណុលពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន អិល. អេច. អេច ខនស្ត្រាក់សិន (L.H.H CONSTRUCTION CO.,LTD) លេខអតប+L001-103003509 ចុះបញ្ជីនៅនាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ ជ្រាបថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយកមក ដើម្បីដោះស្រាយបំណុលពន្ធ តាមរយះលិខិតអញ្ជើញជូនដល់អាសយដ្ឋាន #1១២-០១ ផ្លូវ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាល សារពើពន្ធ និងផ្ញើតាមប្រៃសណីយ៍ជាលិខិតអនុសិដ្ឋ ប៉ុន្តែមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។

អនុលោមតាមមាត្រា៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូម អញ្ជើញលោកអគ្គនាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណីមិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលារការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក អគ្គនាយកក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ។

អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតជម្រាបជូន លោកស្រី YANG HUANG, MEI-CHIN អគ្គនាយកក្រុមហ៊ុន ឃ្វីនធ៍ មេជើរ អ៉ិនដាសស្ទ្រៀល , កម្មវត្ថុ ស្តីពីការអញ្ជើញ លោកស្រី YANG HUANG, MEI-CHIN លិខិតឆ្លងដែនលេខ 306335728 ចូលខ្លួនមកទូទាត់ បំណុលពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកស្រីអគ្គនាយកក្រុមហ៊ុន ឃ្វីនធ៍ មេជើរ អ៉ិនដាសស្ទ្រៀល (QUINT MAOR_INDUSTRIAL CO.,LTD) លេខអតប+ L001-100053173 ចុះបញ្ជីនៅ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំជ្រាបថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុង ថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកស្រីអគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធតាមរយះ លិខិតអញ្ជើញជូនដល់អាសយដ្ឋាន #ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានចុះបញ្ជីនៅរដ្ឋបាល សារពើពន្ធ និងផ្ញើតាមប្រៃសណីយ៍ជាលិខិតអនុសិដ្ឋ ប៉ុន្តែមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូម អញ្ជើញលោកស្រីអគ្គនាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិនឱ្យលើស ពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកស្រីអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧,១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោកស្រី អគ្គនាយកក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×