Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គួរ​សោះ! ប្រទះឃើញ​តារា​កំប្លែង​ដ៏​ល្បី នាង Tukky អង្គុយ​គូសដី និយាយ​ជាមួយ​កៅអីដ៏ចម្លែក មិនដឹង​កើត​អី….

ថ្មីៗនេះ អ្នកលេងអុីនធើរណែត ពិតជាមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង បន្ទាប់ពីបានឃើញវីដេអូបង្ហាញស្រ្តីថៃម្នាក់ដែលគេស្គាល់យ៉ាងច្បាស់ តារាកំប្លែងដ៏ល្បីនាង Tukky Sudarat ដែលមិនដឹងជាមានរឿងអ្វី ស្រាប់តែមកអង្គុយនៅលើផ្លូវ គូសដី និងនិយាយជាមួយកៅអី ដែលពិតជាចម្លែកតែម្តង។

តែយ៉ាងណាមិញ នៅក្នុងការបង្ហោះនៅលើ Instagram របស់តារាកំប្លែងរូបនេះ បានភ្ជាប់ Caption ត្រៀមសរសេរសាររួចហើយថា «និយាយជាមួយខ្យល់ និងកៅអី ក៏អាចស្តាប់គ្នាបានដែរ ប្តីថាខោអាវកខ្វក់រាល់ថ្ងៃ និយាយជាមួយកៅអី ដើម្បីបន្ធូរអារម្មណ៍ អរគុណអ្នកលួចថត ចង់ប្រាប់ថា អារម្មណ៍ខ្ញុំពេលនេះពិតជាស្រ្តេសខ្លាំងណាស់ ហើយរូបកាយខ្ញុំហាក់បានស្លាប់បាត់ទៅហើយ!»។

ក្រោយពីបានឃើញរូបភាព និងនិយាយចេញបែបនេះ មហាជនជាច្រើនបានយល់ឃើញថា នាង Tukky ប្រាកដណាស់​ពុំត្រឹមមានស្ត្រេសជាមួយការងារទេ តែថែមទាំងមានបញ្ហានៅក្នុងគ្រួសារថែមទៀតផង។ តែយ៉ាងណា ក្នុងនោះ ពួកគេក៏បានចូលខមិនលើកទឹកចិត្ដតារាកំប្លែងរូបនេះ ឱ្យមានការតស៊ូឡើង កុំឱ្យចុះចាញ់ឱ្យសោះ ដើម្បីបន្តដំណើរជីវិតទៅមុខទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×