Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការចាក់វាក់សាំងកូវីដ-១៩ ដូសទី៥ជូនដល់មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាព ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តី ជូន ព័ត៌មាន ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់មន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព ចាប់ពី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។

យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូនសាធារណជន មេត្តាជ្រាបថា គ.វ.ក-១៩ នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន សមាជិក សមាជិកា នៃសមាគមសិល្បៈករកម្ពុជា ក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច មានគម្លាតយ៉ាងតិច៣ខែឡើង បន្ទាប់ពីការ
ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច ដូចខាងក្រោម៖

ក. ការចាក់វាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់មន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ

ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅ ថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច ហើយមានគម្លាតយ៉ាងតិច៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទី តាំង កាលបរិច្ឆេទ និងពេលវេលា ដូចខាងក្រោម៖

១. មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង៖

ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិករដ្ឋសភា និងឥស្សរជនដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ហើយបាន ចាក់វាក់សាំងកូវីដ-១៩ ដួសទី៤ រួច ហើយមានគម្លាតយ៉ាងតិច៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ នៅមន្ទីរពេទ្យកាល់ម៉ែត។

ចំពោះឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ឬដូសជំរុញរួច ហើយមានគម្លាតយ៉ាងតិច៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ – សូម អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ នៅមន្ទីរពេទ្យព្រះអង្គឌួង។

ខ. ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិក ស្ថានទូតនានា មន្ត្រី និងបុគ្គលិកអង្គការជាតិ និងអន្តរជាតិ អ្នកឧកញ៉ា លោកឧកញ៉ា និងឧកញ៉ា៖

មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី បុគ្គលិកស្ថានទូត ស្ថានកុងស៊ុល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា មន្ត្រី បុគ្គលិកអង្គការជាតិ អន្តរជាតិ និងដៃគូផ្សេងៗទៀត សភាពាណិជ្ជកម្ម អ្នកឧកញ៉ា លោកឧកញ៉ា និងឧកញ៉ា និងដៃគូផ្សេងៗទៀត ដែលបានចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី៤រួច ហើយមានគម្លាតយ៉ាងតិច៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី៤ សូមអញ្ជើញទៅចាក់ វ៉ាក់សាំងកូវីដ-១៩ ដួសទី៥ នៅ មន្ទីរពេទ្យកាល់ម៉ែត តាមពេលវេលា និងកាលបរិច្ឆេទ។

ង. ការចាក់វ៉ក់សាំងកូវីដ-១៩ ដូសទី៥ជូនដល់ថ្នាក់ដឹកនាំ នៃក្រសួងការពារជាតិ និងកងទ័ពនៅថា្នក់ជាតិ៖

ចំពោះថ្នាក់ដឹកនាំ នៃក្រសួងការពារជាតិ កងទ័ព គ្រួសារកងទ័ព និងអតីតយុទ្ធជន នៅទូទាំងប្រទេស ដែលបានចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី៤ រួច ហើយមានគម្លាតយ៉ាងតិច៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី៤ នឹងត្រូវរៀបចំចាត់ចែងចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដោយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដែលក្រសួងការពារ ជាតិនឹងចេញសេចក្តីជូនព័ត៌មានពីទីតាំង និងពេលវេលានៃការចាក់វ៉ាក់សាំងនេះជូនសាធារណជនជ្រាប។

ច. ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៥ ដោយរដ្ឋបាលរាជធានី-ខេត្ត៖

ចំពោះមន្ត្រីសុខាភិបាលជួរមុខ (ទាំងរដ្ឋ និងឯកជន) និងមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា រហូតដល់អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ច ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង និងក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយដែលមានអាយុចាប់ពី ១២ឆ្នាំឡើង ដែលដល់វេនចាក់វ៉ាក់សាំងដូសទី៥ នឹងត្រូវរៀបចំចាត់ចែងដោយរដ្ឋបាលរាជធានី-ខេត្ត ដូចខាងក្រោម៖

ចំពោះមន្ត្រីសុខាភិបាលជួរមុខ (ទាំងរដ្ឋ និងឯកជន) និងមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យាអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ដែលបានចាក់វាក់សាំងកូវីដ-១៩ ដួសទី៤រួច ហើយមានគម្លាត យ៉ាងតិច៣ខែឡើង សូមអញ្ជើញទៅចាក់វាក់សាំងកូវីដ-១៩ ដូសទី៥ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ក្រោមការ រៀបចំចាត់ចែង នៃរដ្ឋបាលរាជធានី-ខេត្តទាំង ២៥។


ចំពោះក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយដែលមានអាយុចាប់ពី១២ឆ្នាំឡើង នឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៥ ចាប់ពី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រោមការរៀបចំចាត់ចែង នៃរដ្ឋបាលរាជធានី-ខេត្តទាំង ២៥។

គ្រប់រដ្ឋបាលរាជធានី-ខេត្តនីមួយៗ នឹងរៀបចំសេចក្ដីជូនព័ត៌មានពីកាលបរិច្ឆេទ និងទីតាំងចាក់វ៉ាក់សាំងដូសទី៥នេះ ជូនសាធារណជនជ្រាបផងដែរ។

ឆ. ឯកសារតូវភ្ជាប់ជាមួយពេលទៅចាក់វាក់សាំងកូវីដ-១៩ ដូសទី៥៖

ចំពោះក្រុមគោលដៅដូចបានជម្រាបជូនខាងលើ ហើយត្រូវមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ត្រូវភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម៖

ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩

ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា (ចំពោះមន្ត្រីរាជការ ឬមន្ត្រីជាប់កិច្ចសន្យា) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ គ.វ.ក-១៩ សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច បុគ្គលិកស្ថានទូត អង្គការជាតិ-អន្តរជាតិ អ្នកសារព័ត៌មាន សមាជិក-សមាជិកា នៃសមាគមសិល្បៈករកម្ពុជា ជនវ័យចាស់ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង និងក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយដែលមានអាយុចាប់ពី១២ឆ្នាំឡើង ដែលបានចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ហើយមានគម្លាតយ៉ាងតិច៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ សូមអញ្ជើញទៅ ចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៥ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសដើម្បីរក្សានូវ និរន្តភាពនៃដំណើរការជាប្រក្រតីនូវការរស់នៅ រួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមជាតិ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×