Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាតបង់ធ្ងន់ធ្ងរពេក ឥណ្ឌូណេស៊ី សម្រេចលុបចោលការនាំចេញដូងប្រេង

spot_img

រដ្ឋធានីហ្សាការតា៖ នៅទីបំផុត ឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានសម្រេចលុបចោលនូវការហាមឃាត់ការនាំចេញដូងប្រេងរបស់ខ្លួន ក្រោយការខាតបង់ និង ប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើង ដល់សេដ្ឋកិច្ច នៅក្នុងប្រទេស។

សារព័ត៌មាន The Jakartar Post បានចេញផ្សាយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថា រដ្ឋាភិបាលឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៨ ខែមេសា បានចេញបម្រាមយ៉ាងតឹងរឹង លើការហាមឃាត់នូវការនាំចេញដូងប្រេង។ ប៉ុន្ដែបម្រាមនេះ ត្រូវបានលុបចោលវិញ ដោយសារវិធានការប្រឆាំងនឹងទីផ្សារនេះ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ឧស្សាហកម្មដូងប្រេង ហើយវាបានខាតបង់ប្រាក់ចំណូលរបស់រដ្ឋាភិបាល និង ចំណូលពីការនាំចេញ ហើយកាត់បន្ថយប្រាក់ចំណូលរបស់កសិករ ចន្លោះពី៥០ទៅ៧០ភាគរយ ព្រមទាំងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មកររាប់លាននាក់។ ឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានហាមឃាត់ដល់ការនាំចេញប្រេង សម្រាប់ចម្អិនអាហារ ។

បញ្ហាគឺថា ឥណ្ឌូណេស៊ី ជាប្រទេសផលិតដូងប្រេងដ៏ធំបំផុតរបស់ពិភពលោក តែប្រទេសនេះបានប្រើប្រាស់ ត្រឹមតែប្រហែល១ភាគ៣ នៃផលិតកម្មរបស់ខ្លួន ដែលកាលពីឆ្នាំមុន ផលិតបាន សរុបជាង៤៧លានតោន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×