Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ផ្ដល់កាំភ្លើងមានអានុភាពខ្លាំង ជួយអ៊ុយក្រែនវា.យបណ្ដេញរុស្ស៊ី

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ សង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេលជិត៣ខែកន្លងមកហើយ ហើយការវា.យប្រយុទ្ធគ្នាកំពុងតែបន្ដ កាន់តែមានសភាពឃោរឃៅឡើង ទើបសហរដ្ឋអាមេរិក បន្ដបញ្ជូនកាំភ្លើងផ្លោងដ៏មានអានុភាពខ្លាំងក្លា ជួយដល់កងទ័ពអ៊ុយក្រែន វា.យបណ្ដេញរុស្ស៊ី ចេញពីទឹកដី។

សារព័ត៌មាន Eurasian Times បានចេញផ្សាយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថា នៅក្នុងសង្គ្រាម រវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី នេះ សហរដ្ឋអាមេរិក កាណាដា អូស្រ្ដាលី និង អាល្លឺម៉ង់ បានបញ្ជូនកាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ ប្រភេទ M777 Howitzer ទៅជួយក្រុងគៀវ។ បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត បានផ្ដល់ជំនួយយោធា មានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ជួយដល់ប្រទេសអ៊ុយក្រែន។

មន្រ្ដីជាន់ខ្ពស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងទៅកាន់មន្ទីរបញ្ចកោណ ថា ក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្ត បានបញ្ចេញនូវកាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ ប្រភេទ M777 Howitzer បញ្ជូនទៅជួយក្រុងគៀវ។ កាំភ្លើងផ្លោងប្រភេទនេះ មានអានុភាពខ្លាំងក្លាបំផុត នៅក្នុងសមរភូមិ ហើយវាអាចជួយដល់កងទ័ព វាយបណ្ដេញកម្លាំងទាហានរុស្ស៊ី ឲ្យចាកចេញពីតំបន់ភាគខងកើត និង ភាគខាងជើង ទីក្រុងខាឃីវ (Kharkiv) ។

មន្រ្ដីជាន់ខ្ពស់ សហរដ្ឋអាមេរិក បានបញ្ជាក់ថា «កម្លាំងទ័ពអ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេច បន្តវាយលុក នៅតំបន់ដុនបាស (Donbas) នាភាគខាងកើត ប្រទេស ។ ក្រៅពីនេះ កងទ័ពអ៊ុយក្រែន ក៏បានរំដោះទីក្រុងមួយចំនួន ពីរុស្ស៊ី ដែលបានរឹបអូស កាលពីពេលមុន។ យើងជឿថា កាំភ្លើងផ្លោង Howitzer នឹងមានអនុភាពខ្លាំង ជាពិសេស នៅក្នុងសមរភូមិ នៅទីក្រុងខាឃីវ។ កាំភ្លើងផ្លោងដ៏មានអានុភាពខ្លាំងប្រភេទនេះ មិនត្រឹមតែជាប្រព័ន្ធការពាររបស់កងទ័ពសហរដ្ឋអាមេរិក ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រព័ន្ធការពារ សម្រាប់ប្រទេសផ្សេងទៀតផងដែរ ហើយវាពិតជាបានជួយផ្តល់សន្ទុះដល់អ៊ុយក្រែន យ៉ាងខ្លាំង នៅក្នុងការវា.យដណ្តើមយកទឹកដីមួយចំនួន ត្រឡប់មកវិញ»។

លោក អាឡិចហ្សេ រេស្នីកូវ (Alexei Reznikov) រដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា កាំភ្លើងផ្លោង ចំនួន៧៤ដើម នៅក្នុងចំណោមកាំភ្លើងផ្លោង ប្រភេទ M777 Howitzer ចំនួន៩០ដើម ត្រូវបានផ្ដល់ មកពីសហរដ្ឋអាមេរិកនោះ កងទ័ពអ៊ុយក្រែន មិនត្រឹមតែប្រើប្រាស់ នៅក្នុងសមរភូមិ នៅទីក្រុងខាឃីវ ប៉ុណ្ណោះទេ ប៉ុន្ដែអ៊ុយក្រែន ក៏បានប្រើប្រាស់ វា.យប្រ.ហារ នៅតំបន់ដុនបាស (Donbas) នាភាគខាងកើត ប្រទេសផងដែរ។ ប៉ុន្ដែអ្វីជាការកត់សម្គាល់ គឺវាមានសមត្ថភាព បា.ញ់បានឆ្ងាយ និង មានអនុភាពខ្លាំង នៅក្នុងសង្រ្គាម។ បច្ចុប្បន្ន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះចាញ់នឹងក្រុមយុទ្ធសាស្ត្រទាំងមូលរបស់អ៊ុយក្រែន ប្រហែល៨០ភាគរយរួចមកហើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×