Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សទាំង១១ ឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២នេះ មានតែគណបក្សប្រជាជនជនកម្ពុជា តែមួយគត់ ដែលមានអ្នកចូលរួមគាំទ្រ ដង្ហែរក្បួនច្រើនជាងគេ

spot_img

ភ្នំពេញ៖ ថ្ងៃ២១ ឧសភា ឆ្នាំ២០២២នេះគឺ ជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ របស់គណបក្សនីមួយៗ ដែលមានឈរឈ្មោះបោះឆ្នោត ។ សម្រាប់គណបក្សប្រជាជនជនកម្ពុជា ក៏បានធ្វើសមកម្មភាពឃោសនារកសម្លេងឆ្កោតយ៉ាងខ្លាំងក្លា នាថ្ងៃតំបូងនេះផងដែរ ។

ជាក់ស្តែងនៅព្រឹកថ្ងៃ២១ ឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាល ប្រធានគណកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានដឹកនាំការដង្ហែរក្បួនឃោសនារកសម្លេងឆ្នោតនៅខណ្ឌព្រែកព្នៅ ដោយមានសមាជិក សមាជិកា និងអ្នកចូលរួមគាំទ្រ ដង្ហែរក្បួនប្រមាណជិត៥០០០នាក់ ។ ដោយបានជួបជុំគ្នានៅដីទំនេរមួយកន្លែងក្បែរទីស្នាក់ការ គណបក្សប្រជាជនជនកម្ពុជាខណ្ឌព្រែកព្នៅ ផ្លូវជាតិលេខ៥ ខណ្ឌព្រែកព្នៅ រួចបន្តក្បួនដង្ហែរឃោសនា ក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅទាំងមូល។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅថ្ងៃសៅរ៍ទី២១ ឧសភានេះ ជាថ្ងៃតំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ យើងបានមកជួបជុំគ្នានៅខណ្ឌព្រែកព្នៅនេះ ដើម្បីបើកយុទ្ធនាការបោះឆ្នោត ហើយសម្រាប់ខណ្ឌ១៣ផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ក៏បានជួបជុំឃោសនារកសម្លេងឆ្នោតដូចគ្នាផងដែរ ជាមួយនឹងមានអ្នកចូលរួមឃោសនាយ៉ាងច្រើនលើសលប់ ព្រោះតែពួកគាត់បានមើលឃើញពីគោលនយោបាយអភិវឌ្ឍប្រទេសដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជាដែលមិនអាចខ្វះបាន។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរសង្កាត់ ដែលកន្លងមកនេះបានលះបងកម្លាំងកាយចិត្ត ដើម្បីបំរើប្រជាពលរដ្ឋ ទាំងការអភិវឌ្ឍមូលដ្ឋានអោយរីកចំរើន និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អ ពិសេសនៅក្នុងឆ្នាំ២០១៧រហូតមកដល់ឆ្នាំ២០២២នេះ ។ លោកឃួង ស្រេង ក៏បានសូមជូនពរអោយលោកចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជាបានជាប់ឆ្នោតបន្តទៀត។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនជនកម្ពុជា បានអនុវត្តគោលនយោបាយអភិវឌ្ឍ ឃុំ សង្កាត់ មានការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ធ្វើអោយប្រជាពលរដ្ឋ មានជីវភាពកាន់តែធូរធារ ។ បន្ថែមពីនេះទៀតសម្តេចតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសកម្ពុជា ក្លាយជាប្រទេសស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ ។ ឯកឧត្តម ឃួង ស្រេង បានសូមអោយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត ថ្ងៃទី០៥ មិថុនាខាងមុខនេះ។

គួរបញ្ជាក់ថា៖ ក្នុងចំណោម គណបក្សទាំង១១ ដែលបានឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២នេះ មានតែគណបក្សប្រជាជនជនកម្ពុជាតែមួយគត់ដែលមានសមាជិក សមាជិកា និងអ្នកចូលរួមគាំទ្រ ដង្ហែរក្បួនច្រើនជាងគេ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×