Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត lexus GS-300 ព.ន្លះក្បាលព្រួញពុះចែកទ្រូងផ្លូវ បា.ក់មួយកង់ ខូចខាតមួយកំណាត់មុខ

spot_img

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក lexus GS-300 មួយគ្រឿងសង្ស័យតៃកុងស្រវឹង បើកទៅបុ.កនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យបា.ក់អស់មួយកង់ ចំណែកឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២២ខែឧសភាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ២០០៤ កែងនិងផ្លូវ ៣៧១ សឡា ខាងលិចស្តុបណូគា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក lexus GS-300 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2AH-9789 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យតែតែកុងស្រវឹង បានរេចង្កូតទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបា.ក់ដួលចេញពីជួរមួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ភ្លាមនោះម្ចាស់រថយន្តបានចេញពីរថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img