Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់ជិះម៉ូតូលឿន ជ្រុ.លទៅបុ.ករថយន្ត តូយូតាព្រូស បត់ឆ្លងផ្លូវ បណ្ដាលឲ្យដួលរងរបួសធ្ងន់

spot_img

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុ.លទៅបុ.ករថយន្តតូយ៉ូតាព្រូស បើកបត់ត្រឡប់ក្រោយ ចំហៀងមុខខាងស្ដាំពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ​ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ២២ខែឧសភាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកតូយូតាព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BH-9423 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងបម្រុងនឹងត្រឡប់ក្រោយ ខណៈបត់ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូម៉ាកឃ្លីកពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1GI-5616 ជិះតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅបញ្ច្រាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន ក៏ជ្រុ.លទៅបុ.ករថយន្តតូយូតាព្រូស ចំហៀងមុខខាងស្ដាំបណ្ដាលឲ្យដួល រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជនមួយកន្លែង ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯតៃកុងបានរត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចទំនាក់ទំនងទៅជំនាញ ឲ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំភាគីទាំងសងខាង ចូលខ្លួនដោះស្រាយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img