Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​អ៊ី​ន​ឆុន​និង​ខេត្តបន្ទាយមានជ័យ​គាំទ្រ​ការប្តូរ​ឥរិយាបថ​ជម្រុញ​អភិវឌ្ឍន៍​ធនធានមនុស្ស​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​

​ក្រុង​អ៊ី​ន​ឆុន – កូរ៉េ​ខាថ​ត្បូង​: មន្ត្រី​រដ្ឋាភិបាល​តំបន់ ក៏​ដូច​វិនិយោគិន​របស់​ក្រុង​អ៊ី​ន​ឆុន​និង​ប្រទេស​កូរ៉េខាងត្បូង និង​មន្ត្រីរដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​គាំទ្រ​នូវ​ទស្សន​:​វិស័យ​និង​ការតាំង​ចិត្ត​ថា​ត្រូវតែ​ប្តូរ​ឥរិយាបថ ខិតខំ​បន្ថែមទៀត​ក្នុងការ​ជម្រុញ​អភិវឌ្ឍន៍​ធនធានមនុស្ស​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ជា​ប្រធាន​គ​ណះ​ប្រតិភូ​ខេត្ត​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​និង​លោក រ៉ា​ន លី នាយក​មជ្ឈមណ្ឌល​សមា​ហ​រណកម្ម​កិច្ចសហប្រតិបត្តិការ​តំបន៎​សេដ្ឋកិច្ច​ពិសេស​ទីក្រុង​ឆ្លាត បែ​តង​អ៊ី​ន​ឆុន (Mr Ryun Lee Directer of IFEZ Smart City Integrated 0peration Center ) ក័​ដូច​លោក ផាក ផុង​ក្យ៉ូ ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្រុង​ឆ្លាត​អ៊ី​ន​ឆុន​ប្រទេស​កូរ៉េ និយាយ​ដូច្នេះ​ក្នុងជំនួប​ពិភាក្សា​ការងារ​និង​ស្តាប់​បទ​បង្ហាញ​របស់​ភាគី​កូរ៉េ​កាលពី​ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​អ៊ី​ន​ឆុន​។​

​លោក​លី ជាមួយ​សហការី​គឺ​អ្នកស្រី អូ យ៉ុ​ន​ជូ មន្ត្រី​ផ្នែក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​តំបន់​នោះ​និយាយថា : ទីក្រុង​អ៊ី​ន​ឆុន ដើមឡើយ​មានឈ្មោះ​សុង​តូ​។ តែ​ពី​ឆ្នាំ​២០០៣​មក រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​បាន​អនុញ្ញាតិ​អោយ​បូមទឹក​សមុទ្រ ហើយ​ចាក់ដី​ពង្រីក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាទី​ក្រុង​និង​បង្កើតជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​ក្នុងចំណោម​តំបន់​៨​នៅ​កូរ៉េ​។

​សព្វថ្ងៃ​ក្រុង​អ៊ីន​ឆុន​ថ្មី​មាន​ពលរដ្ឋ ៣​លាន​នាក់ ឯ​តំបន់​ដើម​សុង​តូ​ចាស់​មាន​ពលរដ្ឋ​១២​ម៉ឺន​នាក់​។ ចំពោះ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម សេវាកម្ម​និង​សេដ្ឋកិច្ច​វិញ ទីក្រុង​នេះ​មកទល់​ឆ្នាំ​២០១៧​នេះ មាន​ក្រុមហ៊ុន​កូរ៉េ​ទៅ​វិនិយោគ​ចំនួន​២៦០​ក្រុមហ៊ុន និង​ក្រុមហ៊ុន​បរទេស ពិសេស​សរ​អា ជប៉ុន ចិន មាន​៧០​ក្រុមហ៊ុន​។ ពួកគេ​វិនិយោគ​និង​បាន​នឹង​កំពុង​រីកចម្រើន​កម្រិត​អន្តរជាតិ​យ៉ាងខ្លាំង​លើ​វិស័យ​ពាណិជ្ជកម្ម​, ឧស្សាហកម្ម សេវាកម្ម​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវ​សមុទ្រ មជ្ឈមណ្ឌល​ព៍​ត័​មាន​វិទ្យា​(IT) សាកលវិទ្យាល័យ​និង​សេវា​កសាង​ធនធានមនុស្ស សំណង់​អគារ​ខ្ពស់​និង​ធំៗ ស្ថាបត្យកម្ម វប្បធម៌ សួនច្បារ មន្ទីរពេទ្យ ទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ មជ្ឈមណ្ឌល​តាំងពី​ព៍រណ៍​ទីនោះ មាន​ជាង​៥០០​លើក​ក្នុង​១​ឆ្នាំៗ …​។ ពោលគឺ​ក្រុង​សម្រេចបាន​គោលដៅ​នៃ​ស្តង់ដារ​ទីក្រុង​ឆ្លាត ហើយ​ថែរក្សា​ពណ៌​បៃតង ទ្រទ្រង់​បរិស្ថាន​ទៅ​អនាគត​។​

​ចំណែក​លោក ផាក និយាយថា : រយ​:​ពេល​៤០-៥០​ឆ្នាំមុន ប្រជាជន​និង​ប្រទេស​កូរ៉េ​មាន​សភាព​ទន់ខ្សោយ ក្រីក្រ ខ្វះខាត​ទាំង​ធនធានធម្មជាតិ ធនធានសេដ្ឋកិច្ច សង្គម និង​ធនធានមនុស្ស​ជាង​ប្រ​រ​ជា​ជន​និង​ប្រទេស​ក​ម្ព​ជា​ទៅទៀត​។​ប្រជាជន​ហូប​បបរ​និង​ខ្វះ​ម្ហូបអាហារ ។ ប៉ុន្តែ​ដោយ​ការខិតខំ​យ៉ាងខ្លាំង​លើ​គ្រប់ផ្នែក ពិសេស​ខាង​កសាង​ធនធានមនុស្ស​អោយមាន​ចំណេះ​ជំនាញ​ទូលំទូលាយ​និង​ជ្រៅជ្រះ រហូតដល់​ឥឡូវ​កូរ៉េ​បាន​ក្លាយជា​អ្នកមាន​ជីវភាព សេដ្ឋកិច្ច​រីកចម្រើន​យ៉ាងខ្លាំង​នៅ​អា​សុ​ី ឬថា​ស្ថិតនៅ​លំដាប់​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទី​១២​ក្នុង​ពិភពលោក​។​

​លោក​បញ្ជាក់ដែរថា​: ប្រជាជន​កូរ៉េ​និង​លោក​ផ្ទាល់​សូម​ជូនពរ​រ​ប្រជាជន​កម្ពុជា​អោយ​ទទួលបាន​ភាពជោគជ័យ​ដូចគ្នានេះដែរ​។​ក្នុងនេះ​សង្ឃឹមថា ប្រជាជន​កូរ៉េ​និង​លោក​អាច​បាន​ជួយ​លើ​ការប្តូរ​ឥរិយាបថ​តាំងពី​ឱ​ពុក​ម្តាយ ក្រុមគ្រួសារ​និង​អាជ្ញាធរ​ឡើងទៅ​ក្នុងការ​គាំពារ ជម្រុញ​និង​ឧបត្ថម្ភ​អោយ​កូនចៅ​ខិតខំ​កុំ​សំចៃ​ក្នុងការ​រៀនសូត្រ​ដើម្បី​ពួកគេ​មាន​អនាគត​ល្អ​រុងរឿង​។​

​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​ហា​ឆាន់​ខាំ​(HaChanKham Organization) និង​រដ្ឋាភិបាល​តំបន់​របស់​កូរ៉េ​ដែល​ឧ​បត​ហ​ថ​ម្ភ​និង​រៀបចំ​ទស្សនា​កិច្ច​របស់​ប្រតិភូ​ខេត្តបន្ទាយមានជ័យ​នៅ​ប្រទេស​កូរ៉េ និង​ដោយឡែក​បាន​ចូលទៅ​ទស្សនា​ស្វែងយល់​និង​ស្រង់​បទពិសោធន៍​នៅ​ទីក្រុង​អ៊ី​ន​ឆុន​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ ។​

​លោក អ៊ុំ រាត្រី បាន​ទទួលយក​ទស្សនា​ទាន​និង​អនុសាសន៍​របស់​ភាគី​មិត្ត​កូរ៉េ​ដែលមាន​ស្មារតី​និង​បំណងល្អ​ក្នង​ការអនុវត្ត​ជាក់ស្តែង​ក្នុង​កិច្ច​សហប្រតិបត្តិ​ជាមួយ​កម្ពុជា​កន្លងមក ប​ច្ច​ប្បន្ន​និង​ទៅ​អនាគត​។​

​លោក​ក៏​គាំទ្រ និង​អរគុណ​ចំពោះ​សា​មានចិត្ត​បន្ត​ជួយ​ប្រជាជន​កម្ពុជា និង​ដោយឡែក​ខេត្តបន្ទាយមានជ័យ​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបថ​ជម្រុញ​ជ្រោមជ្រែង​និង​តាំងចិត្ត​អោយ​មុតមាំ​ក្នុងការ​បណ្តុះបណ្តាល​កសាង​ធនធានមនុស្ស​អោយមាន​ចំណេះ​ជំនាញ គុណភាព និង​ប្រសិទ្ធភាព​។​

​ឆ្លៀតឱកាស​នោះ លោក​បាន​ស្នើសុំ​អញ្ជើញ​គណ​:​ប្រតិភូ​ទីក្រុង​អ៊ី​ន​ឆុន រួមទាំង​អ្នកវិនិយោគ​កូរ៉េ​ទៅ​ទស្សនា​ស្វែងយល់ ពិនិត្យ​លទ្ធភាព​ឬ​ចែករំលែក​បទពិសោធន៍ បច្ចេកទេស​និង​បណ្តាក់ទុន​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៤ និង​នៅ​កន្លែង​ផ្សេងទៀត​ដែលមាន​សក្តានុពល​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ដឹកជញ្ជូន ទេសចរណ៍ សំណង់ សណ្ឋាគារ​ជាដើម​។ ព្រោះថា ខេត្ត​មាន​ធនធាន​ទាំងនេះ តែ​ខ្វះខាត​ដើមទុន​និង​ធនធានមនុស្ស​៕ ដោយ :​បន្ទាយ​

×