Tuesday, November 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីរំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនមកវិញបានទាំងអស់

ស្វាយរៀង ៖ ករណីរំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនមកវិញបានទាំងអស់ហើយ ក្នុងនោះមានអ្នកទោស៦នាក់ និងស្ដ្រីអ្នកមករំដោះម្នាក់ សរុបទាំងអស់៧នាក់។

ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ជន​ជាប់​ឃុំ​ដែល​រត់គេច ០៦​នាក់​ចុង​ក្រោយ​នេះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ជិត​វត្ត​សំបួរ ភូមិ​ព្រៃ​សង្ឃ័រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×