Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ដាក់គោលដៅទេសចរណ៍បរទេសមួយលាននាក់ នៅឆ្នាំ២០២២នេះ ដោយនៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់រូប

spot_img

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ដាក់គោលដៅទេសចរណ៍បរទេស យ៉ាងហោចណាស់ ឱ្យបាន១លាននាក់ នៅឆ្នាំ ២០២២នេះ  ដូចជា ទេសចរណ៍មកពីបណ្តាប្រទេស នៅសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាស៊ាន និងអាស៊ីអាគ្នេយ៍ជាដើម។

ក្រសួងទេសចរណ៍ បានចេញសេចក្តីថ្លែងការណ៍ថា  កម្ពុជា នឹងទទួលបានភ្ញៀវទេសចរបរទេសនៅចន្លោះពី ១លាននាក់ និងចំនួន ភ្ញៀវទេសចរក្នុងស្រុក ៨ លាននាក់ នៅឆ្នាំ២០២២នេះ។

ការដាក់គោលដៅនេះ គឺផ្អែកលើនិន្នាការនៃដំណើរការល្អ ពីចលនាទេសចរណ៍ក្នុងរយៈពេល ៤ខែ ឆ្នាំនេះ   នៅពេលដែលកម្ពុជា បានកត់ត្រា ភ្ញៀវទេសចរ ចំនួន ២៤១,៤៨៥នាក់ និងភ្ញៀវទេសចរក្នុងស្រុក ចំនួន ៥   លាននាក់ កើនឡើង ១៩១ ភាគរយ និង ១៦១ ភាគរយ រៀងគ្នា។

ទីផ្សារសំខាន់ៗ សម្រាប់ វិស័យទេសចរណ៍របស់កម្ពុជា មាន ទេសចរណ៍មកពីប្រទេសចិន វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន  កូរ៉េខាងត្បូង ជប៉ុន អាមេរិក បារាំង និងអង់គ្លេស។ ដើម្បីធានាបាននូវការងើបឡើងវិញនៃវិ ស័យទេសចរណ៍កម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់។ វិធានការនេះ មានគោលបំណង គ្រប់គ្រងផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច។ យុទ្ធនាការចាក់វ៉ាក់សាំង កូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់រូប។

គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានជំរុញឱ្យភាគីពាក់ព័ន្ធ បន្តពង្រឹងសណ្តាប់ធ្នាប់ និងបដិសណ្ឋារកិច្ច នៅ តាមច្រកទ្វារអន្តរជាតិកម្ពុជា និងចូលរួមលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុងឱ្យរស់ឡើងវិញ តាមរយៈការរៀបចំ រមណីយដ្ឋានទេសចរណ៍នានា និងសេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ៕

spot_img
×