Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! នារី​វៀតណាម​ជា​អ្នកគាំទ្រ «ជម្រុះ» ខោអាវ លើក​ទង់ជាតិ​រត់​ផ្អើល​ពេញ​ផ្លូវ បន្ទាប់​ក្រុមបាល់ទាត់​ខ្លួន​លើក​ពាន…

spot_img

ថ្មីៗនេះ នៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង គ្រាដែលបានឃើញនារីវៀតណាមម្នាក់ជាអ្នកគាំទ្រ បាន «ជម្រុះ» ខោអាវឡើងននលគក នៅលើដងផ្លូវ ដើម្បីអបអរសាទរក្រុមបាល់ទាត់របស់ខ្លួន ឈ្នះសុីហ្គេម។

ការប្រកាសជោគជ័យត្រូវបានធ្វើឡើង សម្រាប់ម្ចាស់ផ្ទះវៀតណាម បន្ទាប់ពីក្រុមបាល់ទាត់បុរស បានយកឈ្នះថៃក្នុងលទ្ធផល ១-០ ទទួលបានមេដាយមាសស៊ីហ្គេមឆ្នាំ២០២១ ជាលើកទី៣ និងឈ្នះ២ដងជាប់គ្នា ខណៈ «ដំរីសឹក» រងការខកចិត្តម្តងទៀត។

ទន្ទឹមនឹងនេះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រៅពីអត្តពលិកក្នុងទីលានអបអរសាទរមេដាយមាសពិភពលោក នោះនៅលើបណ្តាញសង្គមក៏បានចែករំលែកពីអ្នកគាំទ្រវៀតណាមអបអរសាទរជើងឯកដ៏មិនធម្មតានោះទេ ដោយមនុស្សជា​ច្រើនបានរឿងផ្សេងៗ នៅ​តាមដងផ្លូវ​បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ និយាយរួម គឺស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសវៀតណាម គឺពោរពេញទៅដោយទង់ជាតិ។

តែយ៉ាងណា​មិញ ស្របពេលព្រឹត្តិការណ៍នេះបានធ្វើឡើងកក្រើក ឃ្លីបមួយបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង​ខណៈ​ដែលក្រុមអ្នកគាំទ្របាល់ទាត់វៀតណាម​បានជិះ​រថយន្តអបអរជើងឯកតាមដងផ្លូវ ហើយក្នុងនោះ ក៏បានបង្ហាញនារីក្លាហានម្នាក់​ដែលមានឈ្នូតក្បាលទង់ជាតិវៀតណាម ស្រាប់តែ​បានដោះ​សម្លៀកបំពាក់ចេញគ្មានសល់ និងពោរពេញដោយក្តីរីករាយ ធ្វើឲ្យអ្នកគាំទ្រក្មេងៗស្រែកហ៊ោផ្អើលពេញផ្លូវតែម្តង។

តែទោះជាយ៉ាងណា តាមការស៊ើបអង្កេត គេបានរកឃើញថា វីដេអូឃ្លីបនេះ មិនបានកើតឡើងនៅពេលនេះទេ។ ប៉ុន្តែ​ នៅពេលនោះ វៀតណាមទទួលបានជើងឯកស៊ីហ្គេម​ដោយយកឈ្នះ​ឥណ្ឌូណេស៊ី​ក្នុងលទ្ធផល ៣-០ ហើយពួកគេ​បានលើកពានជា​លើកទី​២ ក្នុងឆ្នាំ​២០១៩៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×