Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការចាប់រំ.លោភស្ត្រីមានសតិមិនគ្រប់ម្នាក់ បណ្តាលឲ្យមានផ្ទៃពោះ ៦ ខែ

spot_img

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការរំ.លោភស្រ្តីរងគ្រោះមានសតិមិនគ្រប់ម្នាក់ បណ្តាលឲ្យមានផ្ទៃពោះ ៦ ខែ ប្រព្រឹត្តកាលពីអំឡុង ខែធ្នូ ឆ្នាំ២០២១ នៅឃុំលាច ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យោងតាមដីកាបង្គាប់ឱ្យឃុំរបស់តុលាការខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿន ទី ភេទប្រុស មានទីលំនៅ នៅឃុំលាច ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ចំណែកឯស្រ្តីរងគ្រោះមានអាយុ ៣០ ឆ្នាំ ( មានសតិមិនគ្រប់ ) មានទីលំនៅ ឃុំលាច ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ជនជាប់ចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” រំ.លោភសេព.សន្ថវៈ មានស្ថានទម្ងន់ទោស ទាក់ទងជនរងគ្រោះ តាមមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ “។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី២០ ឧសភា ឆ្នាំ ២០២២ តាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ នៅឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បន្ទាប់ពីរឿងអាស្រូវរបស់គាត់ ត្រូវបានបែកការបន្ទាប់មានផ្ទៃពោះ កាន់តែធំទៅៗនោះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×