Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​បើកឲ្យ​ប្រជាជន​មក​ញ៉ាំ​ទុ​រេ​នប៊ូ​ហ្វេ​មួយ​សេរី រយៈពេល១ម៉ោង​ចំណាយ​ត្រឹមតែ ៤៧៩ បាត តែបើ​ញ៉ាំ​សល់ ត្រូវ​ផាក​លុយ​គុណ​នឹង២…

spot_img

ដូចដែលបានដឹងស្រាប់ហើយ ទុរ៉េន គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិឈ្ងុញឆ្ងាញ់។ ប៉ុន្តែ បើនិយាយពីតម្លៃវិញ ផ្លែឈើនេះ គឺពិតជាថ្លៃខ្លាំងណាស់ ដែលមនុស្សមួយចំនួនធំ សូម្បីមិនអាចមានលទ្ធភាពទិញវាមកញ៉ាំបាននោះទេ។

ដោយឡែក ថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈប្រទេសថៃបានបើកឲ្យប្រជាជនទូទៅ ទាំងអ្នកមាន និងពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការញ៉ាំ គឺអាចមកញ៉ាំទុរ៉េនប៊ូហ្វេមួយសេរី ដោយគ្រាន់តែចំណាយលុយត្រឹមតែ ៤៧៩ បាត ឬប្រហែល ១៤ ដុល្លារ ប៉ុណ្ណោះ ស្ថិតនៅទីលាន Central World (CTW)។

នេះបើតាមផេកហ្វេសប៊ុក Khaosod English បានបង្ហោះឲ្យដឹងថា សម្រាប់អ្នកដែលមិនអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការញ៉ាំទុរេន នោះអ្នករាល់គ្នាអាចមកញ៉ាំទុរ៉េនប៊ូហ្វេ ដោយគ្រាន់តែចំណាយ ៤៧៩ បាត ប៉ុណ្ណោះ នៅឯទីលាន Central World (CTW) ដែលនឹងត្រូវផ្តល់ជូនរហូតដល់ថ្ងៃអាទិត្យ។

គេក៏បានបញ្ជាក់ឲ្យដឹងថា ការញ៉ាំទុរ៉េនប៊ូហ្វេនេះ គឺក្នុងមួយពេលៗ មានរយៈពេល ៦០ នាទី។ ប៉ុន្តែ អ្នកដែលទុកទុរេន ឬ ផ្លែឈើផ្សេងទៀត លើសពីមួយភាគបីនៅលើចាន នឹងត្រូវពិន័យជាប្រាក់ ១,០០០ បាត ឬប្រមាណ ៣០ ដុល្លារ។ អ្នកមិនអាចបន្លំបានទេ ព្រោះយ៉ាងហោចណាស់ ក៏មានសន្តិសុខ៣នាក់ នៅនឹងកន្លែង។ ចំណែកអ្នកមានជំងឺទឹកនោមផ្អែម គួរតែប្រយ័ត្ន សម្រាប់ការទទួលទានមួយនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×