Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា៖ បច្ចុប្បន្ន តម្លៃគ្រាប់ស្វាយចន្ទីស្ងួត ថ្លៃចន្លោះពី ១៣០០ ដុល្លារ ទៅ ១៥០០ដុល្លារ ក្នុងមួយតោន

spot_img

ភ្នំពេញ៖ តាមការវាយតម្លៃរបស់សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (សសក) ឆ្នាំនេះ ប្រទេសកម្ពុជា អាចផលិត​គ្រាប់ស្វាយចន្ទីបានចន្លោះ ៥៧ម៉ឺនតោន ទៅ ៦០ម៉ឺនតោនប៉ុណ្ណោះ ដោយសារបញ្ហាអាកាសធាតុមិនអំណោយ​ផល។

លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (សសក) បានឲ្យដឹងថា ការវាយតម្លៃរបស់សមាគមដោយផ្អែកទៅលើការស្រាវជ្រាវ និងតាមដានអំពីព័ត៌មានពីទីផ្សារពិភពលោក និងព័ត៌មានអាកាសធាតុ ព្រមទាំងបានចុះផ្ទាល់ដល់ចម្ការទាំង ១០ខេត្តគោលដៅ។ នៅខែមករា ឆ្នាំ២០២២ សមាគម ស ស ក បានវាយតម្លៃទិន្នផលស្វាយន្ទីធ្លាក់ចុះ ១០% ទៅ ៣០% ក្រោយមកបានទម្លាក់រហូតដល់ ៥០%។

លោកប្រធានសមាគម បានបញ្ជាក់ថា គួបផ្សំនឹងវិបត្តិពិភពលោក និងជីថ្នាំកសិកម្មឡើងថ្លៃ និងប្រេងឡើងថ្លៃ បានបង្កផលប៉ះពាល់ដល់អ្នកដាំស្វាយចន្ទីជាខ្លាំង ជាពិសេសកសិករខ្នាតតូចប្រឈមនឹងការខាតបង់។ ហើយបច្ចុប្បន្ន កម្ពុជា នៅសល់គ្រាប់ស្វាយចន្ទីស្ងួត នៅស្តុក ក្នុងឃ្លាំងប្រមាណ ១០ម៉ឺនតោន។

សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (សសក)  ក៏បានទាក់ទាញក្រុមហ៊ុនមួយចំនួន ដើម្បីទិញគ្រាប់ស្វាយចន្ទីស្ងួតផងដែរ។ ហើយតម្លៃគ្រាប់ស្វាយចន្ទីស្ងួត នាពេលបច្ចុប្បន្ន ថ្លៃចន្លោះពី ១៣០០ដុល្លារ ទៅ ១៥០០ដុល្លារ ក្នុងមួយតោន។

គួរបញ្ជាក់ថា តាមទិន្ន័យរបស់សមាគមគ្រាប់ស្វាយ ចន្ទីកម្ពុជា នៅក្នុងរយៈពេល ៤ខែ ឆ្នាំ ២០២២នេះ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារវៀតណាម សម្រេចបានក្នុងបរិមាណសរុបជាង ៥០ម៉ឺន តោន ក្នុងតម្លៃទឹកប្រាក់ប្រមាណ ៧៦៧លានដុល្លារ  តួលេខនាំចេញនេះ បានធ្លាក់ចុះ ៤៣,៤៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ៕

spot_img
×