Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គកុងស៊ុលរុស្ស៊ីប្រចាំ UN តូចចិត្តនឹងសង្គ្រាមរបស់ពូទីន លាលែងពីតំណែង

spot_img

ក្រុងហ្ស៊ឺណែវ៖ ដោយសារតែរុស្ស៊ី បានរងនូវការរិះគន់យ៉ាងខ្លាំង ជុំវិញសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានពិភពលោកទាំងមូល ថ្កោលទោសយ៉ាងខ្លាំង ទើបធ្វើឲ្យមន្រ្ដីការទូតក្រុងមូស្គូ សម្រេចចិត្ដបោះបង់តំណែងរបស់ខ្លួន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) ។

សារព័ត៌មាន Sky News បានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ថា លោក បូរីស បូនដារ៉ែវ (Boris Bondarev) អាយុ៤១ឆ្នាំ មន្រ្ដីការទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស បានរិះគន់ដល់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ដែលបានបង្កឡើង ដោយលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី។

លោក Boris Bondarev អគ្គកុងស៊ុលរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវ បានបញ្ជាក់ថា គាត់មិនដែលមានក្តីអាម៉ាស់ ចំពោះប្រទេសរបស់គាត់ ដូចពេលនេះទេ។ លោកបន្ថែមថា ក្រសួងការបរទេសលែងជាកន្លែងការទូតទៀតហើយ គឺជាកន្លែងធ្វើសកម្មភាពឈ្មួញសង្គ្រាម កុហក និងសម្អប់គ្នា ដែលបម្រើផលប្រយោជន៍តែពួកមួយក្តាប់តូចប៉ុណ្ណោះ។

អ្នកការទូតជើងចាស់របស់រុស្ស៊ី ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវ បានប្រគល់លិខិតលាលែងពីតំណែងរបស់គាត់ ហើយបានផ្ញើសេចក្តីថ្លែងការណ៍មួយ ទៅកាន់សហសេវិកបរទេស ដោយបានរិះគន់ដល់«សង្គ្រាមឈ្លានពាន» របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅអ៊ុយក្រែន។

លោក Boris Bondarev បម្រើការងារជាទីប្រឹក្សា នៃបេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា «ខ្ញុំបានទៅបេសកកម្ម ដូចរាល់ព្រឹក ថ្ងៃចន្ទ ហើយខ្ញុំក៏បានបញ្ជូនលិខិតលាលែងពីតំណែងរបស់ខ្ញុំ ហើយខ្ញុំនឹងដើរចេញ»៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×