Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ចូ បៃដិន ជាន់ទឹកដីអាស៊ីភ្លាម គំ.រាមប្រើកម្លាំងទ័ពភ្លែត បើចិនវា.យប្រ.ហារតៃវ៉ាន់

spot_img

រាជធានីតូក្យូ៖ នៅក្នុងដំណើរមកកាន់ទឹកដីអាស៊ីនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានគំ.រាមពីការប្រើប្រាស់កម្លាំងទ័ព ការពារតៃវ៉ាន់ ប្រសិនបើចិនបើកការវា.យប្រ.ហារឈ្លានពានដែនកោះមួយនេះ។

សារព័ត៌មាន BBC បានផ្សាយថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ បានព្រមានដល់ប្រទេសចិន ដែលកំពុងតែឈានទៅចំណុចដ៏គ្រោះថ្នាក់ ជុំវិញការលើកងទ័ព វា.យប្រ.ហារទៅលើតៃវ៉ាន់។ លោប្រធានាធិបតី បានប្តេជ្ញាធ្វើអន្តរាគមន៍ផ្នែកយោធា ដើម្បីការពារកោះមួយនេះឲ្យខាងតែបាន ប្រសិនបើចិនវា.យប្រ.ហារ។

ការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ហាក់ដូចជាបង្ហាញ អំពីការផ្លាស់ប្តូរគោលនយោបាយដ៏យូរអង្វែងរបស់ក្រុងវ៉ាស៊ីនតោន តាមអ្វីដែលហៅថា ភាពមិនច្បាស់លាស់ជាយុទ្ធសាស្រ្ត ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅអាស៊ីបូព៌ា។ លោក បៃដិន បានធ្វើអត្ថាធិប្បាយបែបនេះ ខណៈកំពុងតែបំពេញទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកទី២ នៅតំបន់អាស៊ីបូព៌ា ចាប់តាំងពីគាត់បានឡើង កាន់តំណែង កាលពីឆ្នាំ២០២១។

ឆ្លើយតបទៅនឹងសំណួរជាច្រើន ពីក្រុមអ្នករាយការណ៍ព័ត៌មាន ជុំវិញបញ្ហាតៃវ៉ាន់ នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនឹងលោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន នោះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការការពារតៃវ៉ាន់ គឺជាការប្ដេជ្ញាចិត្តរបស់យើង។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងបែបនេះ ខណៈក្រុងវ៉ាស៊ីនតោន បានយល់ស្របជាមួយនឹង «គោលនយោបាយចិនតែមួយ» ដែលបានចែងថា មានប្រទេសចិនតែមួយ ប៉ុន្តែវាមិនបានកំណត់លើតៃវ៉ាន់ នោះទេ ហើយទស្សនៈត្រង់ថា «តៃវ៉ាន់អាចត្រូវបង្ខំ» គឺ ជារឿង«មិនសមរម្យ» ទាល់តែសោះ។ ដូច្នេះ មិនមានសកម្មអ្វីផ្សេងទៀត ស្រដៀងគ្នា ទៅនឹងអ្វីដែលបានកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ។

សហរដ្ឋអាមេរិក បានសន្យា អស់រយៈពេលជាយូរមកហើយ ថា ក្រុងវ៉ាស៊ីនតោន នឹងជួយឲ្យតៃវ៉ាន់ អាចការពារខ្លួន ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ឆ្នាំ១៩៧៩ ប៉ុន្តែក្រុងវ៉ាស៊ីនតោន បានឈប់សន្យាថា នឹងបញ្ជូនកងទ័ព ឬចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះណាមួយ។ ច្បាប់នេះ ចែងថា «សហរដ្ឋអាមេរិក នឹងផ្តល់ឱ្យតៃវ៉ាន់ នូវមាត្រាជាច្រើន ស្ដីពីកិច្ចការពារជាតិ និង សេវាកម្មការពារជាតិ ក្នុងបរិមាណដូច្នេះ តាមចំនួនចាំបាច់ សម្រាប់ជួយឱ្យតៃវ៉ាន់ អាចរក្សាបាននូវសមត្ថភាពការពារខ្លួនឯងគ្រប់គ្រាន់»។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ ជាអាណាខេត្តរបស់ខ្លួន មិនអាចកាត់ផ្ដាច់ ចេញពីចិនបានឡើយ។ ជាមួយគ្នានេះដែរ ក្រុងប៉េកាំង តែងតែគំរាម ប្រើប្រាស់កម្លាំងទ័ព វា.យលុ.កលុ.យ ទៅលើដែនកោះមួយនេះ ប្រសិនបើក្រុងតៃប៉ិប្រកាស ពីឯករាជភាព ផ្ដាច់ខ្លួន ចេញពីចិន។

លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ ធ្លាប់លើកឡើងថា លោកស្រី ត្រូវតែការពារដែនកោះមួយនេះ ឲ្យខាងតែបាន មិនឲ្យធ្លាក់ចូលទៅ ក្រោមការគ្រប់គ្រងរបស់ចិន បើទោះជា ត្រូវចំណាយ អស់ទំហំប៉ុនណាក៏ដោយ។ ជាមួយនឹងការអះអាងរបស់លោកស្រី ប្រធានាធិបតីតៃវ៉ាន់ នោះ ក្រុងតៃប៉ិ បានចំណាយថវិកាជាតិ រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ សម្រាប់ទិញគ្រឿងយុទ្ធោបករណ៍ទំនើបៗ ពីសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការវាយប្រហារជាយថាហេតុ ពីកម្លាំងយោធាចិន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×