Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាន​ថ្លៃ មិន​ប្រាកដ​ថា​មិន​ឆេះ! ផ្លូវកំពុងស្ទះ អាង​មាន Lamborghini ជិះ រោ​ទិ៍​សុី​ម៉ាំង​ង៉ោ​ង​ៗ មានអី​ ស្រាប់តែ…

spot_img

Lamborghini គឺជាប្រភេទរថយន្តស្ពតដ៏ប្រណិត ទាំងរូបរាងខាងក្រៅ និងខាងក្នុងទំនើប ជាមួយគុណភាពត្រូវបានចាត់ទុកថាល្អឥតខ្ចោះ ដែលទទួលបានការគាំទ្រ និងមានភាពល្បីល្បាញបំផុត នៅលើពិភពលោក។ រថយន្តប្រភេទនេះ មានតំលៃថ្លៃប្រហែលចាប់ពី $554,717 ឡើងទៅ។ ហើយពិតណាស់ អ្នកដែលមានលទ្ធភាពជិះវា គឺសុទ្ធតែជាកូនលំដាប់អ្នកមាន ដែលភាគច្រើនជាស្ទាវៗបើករោទិ៍តម្លង់គេឯងពេញផ្លូវ ដើម្បីសម្ញែង និងបង្ហាញថាខ្លួនមានរថយន្តទំនើបជិះតម្លៃជិត១លានដុល្លារ។

តែទោះជាយ៉ាងណា​ អ្វីដែលមិននឹកស្មានដល់នោះ គឺថារថយន្ត Lamborghini មួយគ្រឿង ខណៈកំពុងឈប់ភ្លើងស្តុប ហើយអ្នកបើកស្ទាវរោទិ៍ង៉ោងៗ មានអីមួយសន្ទុះក្រោយមក ស្រាប់តែអណ្តាតភ្លើងចេញពីបំពង់សុីម៉ាំង ឆាបឆេះ រាលដាលផ្នែកខាងក្រោយ រហូតឆេះម៉ត់ខ្ទេច បង្កការភ្ញាក់ផ្អើលពេញដងផ្លូវតែម្តង។

បើទោះជាអ្នកបើកបររថយន្តខាងក្រោយ ខំព្យាយាមបានស្រែកផង សុីផ្លេផងថា ភ្លើងឆេះហើយៗ… យ៉ាងណា ក៏អ្នកបើកបរមិនឮ ហើយបន្តបើកទាំងភ្លើងឆេះ ជាហេតុធ្វើឲ្យភ្លើងរាលដាលកាន់តែខ្លាំង រហូតឆេះរថយន្តទាំងស្រុងនៅលើដងផ្លូវតែម្តង។

វីដេអូនៃហេតុការណ៍នេះ ត្រូវបានដឹងថា ត្រូវបានកត់ត្រានៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ ហើយវីដេអូនេះ បន្ទាប់ពីផុសនៅលើបណ្តាញសង្គមភ្លាមៗ ទទួលបានការទស្សនាជាង ១.៥ លានដង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×