Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ

spot_img

ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ជិន វៀតជឿង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងកឹនធើ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលបីថ្ងៃ។ ជំនួបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះ ឯកឧត្តម ជិន វៀតជឿង បានធ្វើការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្ន និងបានថ្លែងនូវការអបអរសាទរក្នុងឱកាសខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម នៅក្នុងឆ្នាំ២០២២ នេះ។ ឯកឧត្តម បានលើកទ្បើងផងដែរថា ទីក្រុងកឹនធើ មានប្រវត្តិទំនាក់ទំនងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាអង្គភាពជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវប្បធម៌រវាងប្រជាជននិងប្រជាជន ហើយបន្តទៅមុខទៀត ឯកឧត្តម សង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជារហូតមក និងបានសម្តែងនូវការគាំទ្រឱ្យមានការជំរុញ អ្នកវិនិយោគពីក្រុងកឹនធើមកកម្ពុជាឱ្យបានកាន់តែច្រើនទ្បើង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ ក៏បានអញ្ជើញ ឯកឧត្តម ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅទីក្រុងកឹនធើ ប្រទេសវៀតណាម ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×