Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យជនជាតិចិន៣នាក់ និង រឹបអូសបានគ្រឿងញៀនជិត៨៦ គីឡូក្រាម

spot_img

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្រ្កាបទីតំាងកន្លែងស្តុកសារធាតុញៀនចំនួន ២កន្លែង និង ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួនន ៣នាក់ ពាក់ព័ន្ធនឹងការ រក្សាទុក ផលិតកែច្នៃ ជួញដូរគ្រឿងញៀន ប្រព្រឹត្ត២ ទីតាំងផ្សេងគ្នា ។

ទីតាំងទី១- នៅផ្ទះលេខ៨១I ភូមិ ក្តីតាកុយ សង្កាត់វាលស្បូវ រាជធានីភ្នំពេញ ។

ទីតាំងទី២- នៅសណ្ឋាគារសមុទ្រខៀវ បន្ទប់១៦០៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាល មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើមានឈ្មោះ ៖ ទី១-ឈ្មោះ ជូ ស៊ី ជៀ ប្រុសភេទ ជាជនជាតិចិនតៃវ៉ាន់ ទី២-ឈ្មោះ លី ជឺ ភេទប្រុស ជាជនជាតិចិន និងទី៣-ឈ្មោះ ផឹង ជិងឈឹង ភេទប្រុស ជាជនជាតិចិន។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – គ្រឿងញៀន ចំនួន ៨៦ គីឡូក្រាម និង ឧបករណ៍កែច្នៃបានមួយចំនួនធំទៀត។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣ខាងលើ ត្រូវបានបញ្ចូនទៅកាន់មន្ទីរប្រឆាំងប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំបែបបទ និង សំណុំរឿង បព្ជូានទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×