Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃោសនាបីថ្ងៃ : គណបក្សប្រជាជន , អាជ្ញាធរ និងប្រជាពលរដ្ឋប្តឹងគណបក្សភ្លើងទៀន

spot_img

ភ្នំពេញ : ក្នុងដំណាក់កលឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់រយ:ពេល ៣ថ្ងៃ (២១-២៣ ឧសភា) គណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត ទាំង២៥ រាជធានី ខេត្ត ទទួលបានបណ្តឹងជិត ២០បណ្តឹង ក្នុងចំណោមបណ្តឹងទាំងនោះ គឺភាគច្រើនប្តឹងដោយគណបក្សប្រជាជនកម្ពុជា អាជ្ញាធរ និងប្រជាពលរដ្ឋ ទៅលើគណបក្សភ្លើងទៀន ពាក់ព័ន្ធការប្រ.មាថ ញុះ.ញង់ ។

បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម សោម សូរីដា បានបញ្ជាកលប្រាប់ CEN ថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលឃោសនាបោះឆ្នោត បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេលបីថ្ងៃ ពីថ្ងៃទី២១-២៣ ខែឧសភា ដោយផ្អែកទៅលើរបាយការណ៍របស់គណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត ទាំង២៥ រាជធានី ខេត្ត ដែលគ.ជ.ប ទទួលបានសរុបចំនួន ១៨បណ្តឹង ដោយក្នុងចំណោម ១៨បណ្តឹងនេះ គឺប្តឹងនៅគណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត ដែលជាបណ្តឹងប្តឹងផន្តាទោសទៅតាមជំពូក ១៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រេរើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

ឯកឧត្តមបានបញ្ជាក់ថា បណ្តឹងទាំង១៨ មានដូចជាៈ នៅខេត្តកំពង់ស្ពឺ មានចំនួន២បណ្តឹង។ ខេត្តកំពត មាន១បណ្តឹង។ ខេត្តក្រចេះ មាន២បណ្តឹង ។ រាជធានីភ្នំពេញ មាន៤បណ្តឹង ។ ខេត្តពោធិសាត់ មាន១បណ្តឹង និងខេត្តប៉ៃលិន មាន៧បណ្តឹង។ សរុបទាំង៦ខេត្តនេះមានចំនួន ១៨បណ្តឹង។ ហើយនៅក្នុងបណ្តឹងទាំង ១៨នេះ គ.ជ.ប បានដោះស្រាយបាន ១បណ្តឹងហើយ គឺនៅខេត្តកំពត ដោយចេញលិខិតរដ្ឋបាលទៅដើមបណ្តឹងវិញ។ ហើយបើសិនអ្នកប្តឹងមិនពេញចិត្តចំពោះការសម្រេចរបស់គណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត គឺអាចប្តឹងបន្តទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា “បើ ពិនិត្យជារួមករណីនៃការប្តឹងនេះ គឺភាគច្រើនគណបក្សប្រជាជនកម្ពុជាប្តឹងគណបក្សភ្លើងទៀន ដោយធ្វើការចោទប្រកាន់ថា គណបក្សភ្លើងទៀនប្រើសារនយោបាយមានន័យប្រមាថ ដូចចែងនៅក្នុងមាត្រា៧១ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខអក្សរក្នុងន័យអសីលធម៌ ប្រមាថមាក់ងាយទៅលើបេក្ខជន អ្នកគាំទ្រ ឬបុគ្គលណាមួយឡើយ។”

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕ រក្សាសិទ្ធិដោយ : ចេស្តារ

spot_img
×