ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ទើរមិនចង់ជឿ បន្ទាប់ពីបានដឹងថា បុរសជនជាតិថៃម្នាក់ បានក្លាយជាអ្នកមានមួយប៉ព្រិចភ្នែក បន្ទាប់ពីលក់គោបាដ៏មានលាភសំណាង១ក្បាល បានតម្លៃជិត២០ម៉ឺនដុល្លារ។
នេះបើតាមគណនីហ្វេសប៊ុកថៃមួយឈ្មោះ Northeastern Champion ដែលត្រូវបានដឹងថាជាម្ចាស់ចិញ្ចឹមគោបា បានបង្ហោះរូបភាពបង្ហាញទំហំទឹកលុយ និងរូបគោបាដែលបានលក់ ជាមួយ Caption សរសេរយ៉ាងរំភើបខ្លីថា «គោសំណព្វ ៦ លានបាត នាំសំណាងដល់ខ្ញុំ»។
សូមបញ្ជាក់ថា កំពូលគោបា របស់កសិករថៃរូបនេះ ដែលអ្នកទិញហ៊ានឲ្យថ្លៃរហូត 6,000,000 បាត គឺស្មើនឹងប្រហែល 187,500 ដុល្លារ។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានចូលរួមអបអរសាទរដល់គាត់ជាខ្លាំង និងសរសើរដល់អ្នកទិញ ដែលបានឲ្យតម្លៃដល់កសិករ ព្រោះវាជាកំលាំងចិត្តដែលមិនអាចគណនា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



