ខេត្តព្រះវិហារ : នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ មានករណីផ្ទុះគ្រាប់មីនមួយគ្រាប់នៅចម្ងាយប្រហែល ៨០០ ម៉ែត្រខាងកើតភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ បណ្ដាលឱ្យរងរបួសប្រជាពលរដ្ឋម្នាក់ ឈ្មោះ ខឹម សុភី ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះ ទៅកំទេចចោល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





