Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាក ALPHARD បើករយ៉ែថយក្រោយ ជាន់ហ្រ្គែជ្រុ.លទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់បីកង់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកALPHARD បានដាក់លេខរយ៉ែថយក្រោយ ជាន់ហ្រ្គែមិនប្រយ័ត្ន ក៏ជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំ.ហឹងបណ្តាលឲ្យបា.ក់ចំនួនបីកង់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាកALPHARD មួយគ្រឿង ពណ៌សពាក់ផ្លាកលេខកំពត 2B-8296 ឡើងបើកចេញពីមុខផ្ទះប្រជាពលរដ្ឋ រួចក៏បានដាក់លេខរយ៉ែថយក្រោយ បានជាន់ហ្គ្រែមិនប្រយ័ត្ន ក៏ថយជ្រុ.លទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវបា.ក់ចំនួនបីកង់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស រងការខូចខាតតែរថយន្ត និងរបាំងថ្មពុះចែកទ្រូងផ្លូវចំនួនបីកង់ ជាទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×