Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចសន្ទនាអាស៊ានពិភពលោកលើកទី២ គ្រោងនឹងធ្វើនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ

spot_img

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ដោយក្នុងឱកាសនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា កិច្ចសន្ទនា អាស៊ានពិភពលោកលើកទី២ ដែលគ្រោងធ្វើនៅកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះ សម្ដេច បានស្នើអញ្ជើញលោកសាស្ត្រាចារ្យ Klaus Schwab ដើម្បីចូលរួមកិច្ចប្រជុំនេះ។

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិកនិងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី២៤  ខែឧសភា ឆ្នាំ ២០២២ ដោយនៅក្នុងជំនួបនេះលោកសាស្ត្រាចារ្យ  Klaus Schwab បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកកាន់ទីក្រុងដាវ៉ូស ប្រទេសស្វីសនៅពេលនេះ។ លោក ក៏បានអរគុណសម្ដេចតេជោ ដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នេះផងដែរ។

សម្តេចតេជោ បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះ កម្ពុជាក៏បានរៀបចំវេទិកាសន្ទនាអាស៊ានពិភពលោកទី១ដែរ ដែលកាលនោះ មានការចូលរួមពីប្រធានស្ថាប័ន មួយចំនួនដូចជា មូលនិធិរូបិយវត្ថុ IMF ធនាគារពិភពលោក  និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។ សម្ដេចតេជោ បានមានប្រសាសន៍ថា វេទិកាសេដ្ឋកិច្ចពិភពលោក គឺមានចំនុចជាច្រើន ដែលធ្វើការងារប្រទាក់ក្រឡាគ្នា ដែលបម្រើនូវផលប្រយោជន៍ដល់អាស៊ាន។

លោកសាស្ត្រាចារ្យ Klaus Schwab បានមានប្រសាសន៍ថា គាត់ពិតជាអរគុណសម្ដេចតេជោដែលបានអញ្ជើញលោក ពីព្រោះវេទិកាសេដ្ឋកិច្ចពិភពលោកចាត់ទុកអាស៊ានពិតជាមានសារសំខាន់ណាស់ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយជាពិសេសលោកក៏បានគូសបញ្ជាក់ទៀតថា សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺនឹងដើរតួនាទីយ៉ាងសំខាន់ ព្រោះសម្ដេច ជាប្រធានអាស៊ាននៅឆ្នាំនេះ។

សូមជម្រាបថា បើតាមលោកសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អ សម្រាប់លោក ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងការឃើញពីវឌ្ឍនភាព និងភាពរីកចំរើនរបស់ប្រទេសកម្ពុជាផងដែរ៕

spot_img
×