Monday, June 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា មានរោងចក្រផ្គុំតំឡើងទោចក្រយានយន្តអគ្គិសនីដំបូងគេ តម្លៃ ២០ លានដុល្លារ

spot_img

កណ្តាល៖ រោងចក្រផ្គុំតំឡើងទោចក្រយានយន្ត  និងត្រីចក្រយានយន្តអគ្គិសនី ដែលមានទំហំសាច់ប្រាក់វិនិយោគប្រមាណជាង ២០ លានដុល្លារអាមេរិកនេះ បើកសម្ពោធ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្នុងទំហំផ្ទៃដីប្រមាណ ២ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល

រោងចក្រនេះ កំពុងបន្តផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់  និងជម្រុញការផលិតឲ្យដល់ ៣ពាន់គ្រឿង តាមផែនការសម្រាប់ឆ្នាំ២០២២-២០២៣។

ប្រទេសកម្ពុជា កំពុងវិឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ សម្រាប់ការវិនិយោគលើវិស័យយានជំនិះអគ្គិសនី ការកសាងហេដ្ឋារដ្ឋាសម្ព័ន្ធសម្រាប់ការសាកថ្ម និងស្ថានីយប្តូរអាគុយ ដើម្បីឈានទៅរកអភិវឌ្ឍន៏បៃតងដោយគ្មានផ្សែងបំពុលក្នុងឆ្នាំ២០៥០ ក្នុងតំបន់អាស៊ីអាគ្នេយ៏ និងពិភពលោក។  

លោក ខេ វ៉ូ (Kay Woo) ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី នៃរោងចក្រផ្គុំតំឡើងទោចក្រ​យានយន្តអគ្គិសនីនេះ បានមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងរៀបចំផ្តល់សេវាកម្មយានជំនិះអគ្គិសនីទាំងមូលរាប់ចាប់តាំងពី ទោចក្រក្រយានយន្ត រហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗ​​របស់ក្រុមហ៊ុន។ បច្ចុប្បន្ន ក្រុមហ៊ុន កំពុងបន្តសិក្សា ដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនីផងដែរ។ ជាមួយបេសកកម្មដ៏មុតមាំរបស់យើង គឺយើងបន្តធ្វើការផ្លាស់ប្តូរកម្ពុជាទាំងមូលឲ្យក្លាយជាប្រទេសដែលនាំមុខ គេក្នុងការប្រើប្រាស់យានជិះប្រើដោយថាមពលអគ្គិសនី។

លោកបន្តថា រោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីនេះ អាចបង្កើនចង្វាក់ផលិតកម្មយានយន្តអគ្គិសនីកាន់តែច្រើន និងផ្តល់ឱកាសការងារជាង ៥០០កន្លែង ក្នុងផែនការឆ្នាំ២០២៥ ហើយបច្ចុប្បន្ន ក៏បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន ១កន្លែង និងអនុស្ថានីយប្តូរអាគុយ ចំនួន ៣កន្លែង និងអនុស្ថានីយដៃគូចំនួន ៦កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់ ១០ស្ថានីយ និងបន្តពង្រីកជាបន្តបន្ទាប់ តាមផែនការរបស់ក្រុមហ៊ុន នៅរាជធានីភ្នំពេញ  និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា៕

spot_img
×