Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បា.ញ់ប្រ.ហារយ៉ាងរង្គាល នៅសហរដ្ឋអាមេរិក ស្លា.ប់គ្រូបង្រៀន និងសិស្សជាច្រើននាក់

រដ្ឋធានីវ៉ាស៊ីនតោន៖ ខ្មាន់កាំភ្លើងម្នាក់ បានបើកការបា.ញ់រះ.ចូលទៅ នៅក្នុងសាលាបឋមសិក្សាមួយកន្លែង នៅក្នុងសហគមន៍តូចមួយ បណ្ដាលឲ្យគ្រូបង្រៀន និង សិស្សសាលា ស្លា.ប់ជាច្រើននាក់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅក្នុងសាលាបឋមសិក្សារ៉ប់ (Robb) នៃសហគមន៍អ៊ូវ៉ាល់ដេ (Uvalde) មានចម្ងាយ៨០គីឡូម៉ែត្រពីទីក្រុងសាន់ អេនតូនីញ៉ូ (San Antonio) នាភាគខាងត្បូង កំពង់ផែ នៃរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក។

សារព័ត៌មាន Indian Express បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ថា អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រែគ អែបបូត (Greg Abbott) បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ សាល់វ៉ាឌ័រ រ៉ាម៉ូស (Salvador Ramos) អាយុ១៨ឆ្នាំ ត្រូវបានប៉ូលិសបា.ញ់ស្លា.ប់ នៅក្នុងហេតុការណ៍នោះ។ ចំណែកចំនួនអ្នកបាត់បង់ជីវិត នៅក្នុងវា.យប្រ.ហារទៅលើសហគមន៍ដ៏តូចមួយ ស្ថិតនៅភាគខាងត្បូង រដ្ឋតិចសាស់នោះ បានកើនឡើង ដល់២១នាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានកុមារ១៨នាក់ និង គ្រូបង្រៀន ចំនួន៣នាក់។ ប៉ុន្ដែទោះជាយ៉ាងណា នៅមិនទាន់សេចក្ដីរាយការណ៍ អំពីចំនួនអ្នករងរបួស នៅឡើយ។

លោក ខែនណែត វីល្លៀមស៍ (Kenneth Williams) សាស្រ្ដាចារ្យ នៃមហាវិទ្យាល័យច្បាប់តិចសាស់ខាងត្បូង បានបញ្ជាក់ថា វាពិតជាមានការពិបាក នៅក្នុងការធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងកាំភ្លើង នៅសហរដ្ឋអាមេរិក ព្រោះកម្មសិទ្ធិកាំភ្លើង ជាផ្នែកមួយ នៃវប្បធម៌។ លោកសាស្រ្ដចារ្យ បានកត់សម្គាល់ថា កាំភ្លើងនៅក្នុងប្រទេសមហាអំណាមួយនេះ មានចំនួនច្រើនជាងពលរដ្ឋអាមេរិកាំងទៅទៀត។

ក្រោយពេលមានហេតុការណ៍វា.យប្រ.ហារនោះ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានវិលត្រឡប់ ទៅកាន់សហរដ្ឋអាមេរិកវិញ បន្ទាប់បីបំពេញទស្សនកិច្ច នៅក្នុងប្រទេសកូរ៉េខាងត្បូង និង ជប៉ុន។ ជាមួយគ្នានេះ លោកប្រធានាធិបតី បានបញ្ជាឲ្យបង្ហូរទង់ជាតិ ត្រឹមពាក់កណ្ដាល រហូតដល់ថ្ងៃលិច ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីកាន់ទុក្ខ ចំពោះសោ.កនាដកម្មនេះ។

ស្របគ្នានេះដែរ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងសុន្ទរកថារបស់គាត់ សម្ដែងនូវការឈឺចាប់ ដោយនិយាយអំពីក្មេងៗ បានមើលមិត្តភក្ដិរបស់ពួកគេស្លា.ប់ ដូចជា «នៅក្នុងសមរភូមិ» ហើយឪពុកម្តាយនឹងមិនឃើញកូនៗរបស់ពួកគេ ម្តងទៀត។ ក្រៅពីនេះ លោក បៃដិន ក៏បានអន្ទះសារ អំពាវនាវឱ្យតំណាងរាស្រ្ដជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក អនុម័តច្បាប់គ្រប់គ្រងកាំភ្លើង ប្រកបដោយ«សុភវិនិច្ឆ័យ» ថែមទៀតផង៕រក្សាសិទ្ធិដោយ ៖ សារាយSN

×