Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនបរទេសម្នាក់ ប្រើប្រាស់គ្រឿងញៀនលើសកម្រិត លោ.តស.ម្លាប់ខ្លួនពីលើការដ្ឋានសំណង់ផ្ទះល្វែង ផ្អើលទាំងព្រឹក

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានរត់ចេញពីផ្ទះសំណាក់ រួចឡើងលើការដ្ឋានសំណង់ជាន់ទី២ លោ.តទ.ម្លាក់ខ្លួន បណ្តាលឲ្យបោកក្បាលនឹងថ្នល់ស្លា.ប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ជិតភ្លឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងលេខ១០៧K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនបរទេសស្បែកស ខាងលើ មិនស្គាល់អត្តសញ្ញាណ នៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោកជើងខ្លី ពាក់អាវយឺតដៃខ្លី ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ គេឃើញជនរងគ្រោះចូលទៅដេកនៅបន្ទប់ផ្ទះសំណាក់យីហោ សុភ័ស្ត ភួង ដែលស្ថិតនៅក្បែរទីតាំងកើតហេតុខាងលើ ស្រាប់តែនៅរំលងអធ្រាត្រ ជនជាតិបរទេសរូបនេះ ដុតកម្រាលពូក ខ្នើយ ឆេះក្នុងបន្ទប់ហើយ រត់ឆ្លងកាត់លើដំបូលផ្ទះ ឡើងទៅលើកាដ្ឋានសំណង់ជាន់ទី២ ហើយលោ.តទ.ម្លាក់ខ្លួន បណ្តាលឲ្យស្លា.ប់ ។

លុះព្រឹកឡើងទើបបង្កឲ្យមានការភ្ញាក់ ទើបប្រជាពលរដ្ឋបានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី២ ។ ក្រោយពេលកម្លាំងសមត្ថកិច្ចបានទទួលបានព័ត៌មានថា មានមនុស្សលោ.តស.ម្លាប់ខ្លួនភ្លាមកម្លាំងប៉ុស្តិ៍នគរបាលកាកាបទី២ ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការហ៊ុមព័ទ្ធនិងបានរាយការណ៍ ទៅកាន់ជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញការិយាល័យបច្ចេកទេស កោសល្យវិច័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពនៅទីតាំងកើតហេតុខាងលើ ក្រោយពេលសមត្ថកិច្ចពិនិត្យសពរួចរាល់ កម្លាំងជំនាញកោសល្យវិច័យ បានបញ្ជាក់ថា សពបុរសជនបរទេសដែលពុំទាន់ស្គាល់អត្តសញ្ញាណខាងលើ ពិតជាបានប្រើប្រាស់គ្រឿងញៀនលើសកម្រិត ហើយបានលោ.តស.ម្លាប់ខ្លួនពិតប្រាកដមែន ។

សពបុរសជនជាតិបរទេសខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×