Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាស៊ានមិនជ្រើសរើសយកមហាអំណាចណាមួយឡើយ មហាអំណាចមានគំនិតផ្ដួចផ្ដើមអាស៊ានក៏មានគំនិតដូចដើម

spot_img

ស្វីស ៖ ក្នុងវេទិកាស្ដីពីយុទ្ធសាស្រ្តអាស៊ានឆ្លើយតបនឹងវិបត្តិតំបន់ និងពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានថ្លែងថា អាស៊ានមានគោលការណ៍ច្បាស់ គឺមិនត្រូវការជ្រើសរើសមហាអំណាចណាមួយ ដើម្បីធ្វើជាខ្នងបង្អែក ឬឱ្យគេធ្វើជាម្ចាស់ការពារខ្លួននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ទៅកាន់ វេទិកាយុទ្ធសាស្រ្តស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់វាគ្មិនសំខាន់ៗ ៥រូប រួមមាន សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន និងវាគ្មិនជាអ្នកជំនាញសេដ្ឋកិច្ច ៤រូប ផ្សេងទៀត មកពីសឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងអឺរ៉ុប, កិច្ចពិភាក្សារៀបចំឡើង នៅទីក្រុងដាវ៉ូស-ក្លូស្ទើរ ប្រទេសស្វីស នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

សម្តេចតេជោ បានលើកបង្ហាញថា ភាពប្រឈមរបស់អាស៊ាន ចំពោះមុខវិបត្តិនៃការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេសរវាងចិន និងអាមេរិក, បញ្ហាជម្លោះដែនសមុទ្ររវាងចិន និងប្រទេសសមាជិកអាស៊ាន, គំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក, វិបត្តិស្បៀងអាហារ, សន្តិសុខថាមពល, បម្រែបម្រួលអាកាសធាតុ និងវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។

ចំពោះមុខវិបត្តិនៃការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេសរវាងចិន និងអាមេរិក, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បានធ្វើឱ្យអាស៊ានរបស់យើងជួបការលំបាកយ៉ាងច្រើន, ពេលនេះ អាស៊ាន គឺជាសហគមន៍មួយដែលកំពុងស្ថិតក្នុងស្ថានភាពមានផលប៉ះពាល់មកលើខ្លួន ប៉ុន្តែទោះជាយ៉ាងណាក្ដី អាស៊ាន មិនត្រូវជ្រើសរើសមហាអំណាចណានោះទេ។

គំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាគំនិតមានទិសដៅទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍, ករណីនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមណាក៏ដោយដែលទាក់ទងជាមួយឥណ្ឌូ-ប៉ាស៊ីហ្វិក គឺត្រូវបម្រើដល់គោលបំណង ៣យ៉ាង រួមមាន ៖ ១- បម្រើដល់សន្តិភាព និងការអភិវឌ្ឍ, ២- មិនប្រឆាំងនឹងប្រទេសណា និង ៣- បម្រើដល់មជ្ឈភាពរបស់អាស៊ាន។

លើសពីនេះ អាស៊ាន ក៏មានគំនិតផ្តួចផ្តើមរបស់អាស៊ានដែរ, ដូច្នេះ អ្នកមានគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ក៏ត្រូវតែគាំទ្រដល់គំនិតផ្តួចផ្តើមបង្កើតរបស់អាស៊ានដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ថា ខ្ញុំក៏បានកត់សម្គាល់ដែរថា បណ្ដាប្រទេសមហាអំណាចជាមិត្តភ័ក្តិរបស់យើង ធ្លាប់បានប្រាប់មកយើងថា គេមិនមានភាពចាំបាច់ណាមួយឱ្យជ្រើសរើសនរណានោះទេ, ហើយយើងបានបញ្ជាក់ទៅវិញថា បើអស់លោកឱ្យខ្ញុំជ្រើសរើសនរណាមួយ ក៏យើងខ្ញុំអត់ជ្រើសរើសដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×