Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ក្មេងប្រុស​ម្នាក់​ធ្វើឲ្យ​បែក​របស់​នេះ ហាង​ឲ្យ​សង​ជិត ៤ ពាន់​ដុល្លារ តែ​ពេល​ឃើញ​វីដេអូ​ស្តែង​ៗ ម្តាយ​ក្មេង​ប្រតិកម្ម​ផ្អើល ចុងក្រោយ…

spot_img

នៅថ្ងៃទី២៤ ខែឧសភាឆ្នាំ ២០២២ គេហទំព័រ Ettoday បានរាយការណ៍ព័ត៌មានជាប្រធានបទដ៏ក្តៅគគុកមួយ ទាក់ទងហេតុការណ៍ក្មេងប្រុសតូចម្នាក់ បានធ្វើឲ្យបែកខ្ចាយរូបតុក្កតាមួយដែលគេដាក់តាំងនៅក្នុងហាងទំនិញមួយ។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ គឺថាតុក្កតាពណ៌មាសកម្ពស់ 1.8 ម៉ែត្រនោះ ត្រូវបានហាងបញ្ជាក់ថាមានតម្លៃរហូតដល់ 52800 ដុល្លារហុងកុង ឬប្រហែល 6726 ដុល្លារអាមេរិក ឯណោះ និងបានសង្កត់ធ្ងន់ថា ប្រសិនធ្វើឲ្យមានការខូចខាត នឹងត្រូវបង់ប្រាក់។

ក្រោយមកនៅថ្ងៃទី២៣ ខែឧសភា ម្តាយរបស់ក្មេងប្រុសនោះ បានបង្ហោះនៅលើនៅលើហ្វេសប៊ុក ដោយនាងបានសារភាពថា នាងមិនបានគ្រប់គ្រងមើលកូនៗរបស់នាងពិតមែន នៅពេលដើរទិញឥវ៉ាន់។ នាងបន្តថា នៅពេលលឺសំឡេងរំខានខ្លាំងៗ ងាកមើល នាងបានឃើញរូបភាពរបស់តុក្កតាដែលបានដួលកលើដីរួចហើយៗ បុគ្គលិកហាងក៏បានប្រញាប់ប្រញាល់ជូនដំណឹងដល់នាងជាបន្ទាន់ថា កូនប្រុសរបស់នាងបានរុញតុក្កតានេះ។ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបុគ្គលិកប្រាប់ថា ត្រូវចំណាយប្រាក់ជាង 30,000 ដុល្លារហុងកុង (ប្រហែល 3821 ដុល្លារអាមេរិក) ដើម្បីទូទាត់សហាង។

ដោយឡែក ពិនិត្យមើលវីដេអូវិញ បានបង្ហាញតាមពិតទៅក្មេងប្រុសតូចនោះ ពុំបានរុញទេ គឺវាបានយកខ្នងទៅផ្នែកនឹងតុកក្តានោះដោយអចេតនាប៉ុណ្ណោះ ក្នុងអំឡុងពេលរត់លេង។

ក្រោយពីបានឃើញវីដេអូកាមេរ៉ាសុីធីវីជាក់ស្តែងរួច ស្រ្តីជាម្តាយបានផ្លាស់ប្តូរចិត្ត ដោយនាងនិយាយថា កូនប្រុសរបស់នាងបានផ្អែកខ្នងលើតុក្កតាមានតម្លៃថ្លៃនេះ ដែលពុំត្រូវបានមានវិធានការបង្ការការពារការប៉ះទង្គិច និងរារាំងតំបន់ជុំវិញវាសោះឡើយ។ ហេតុនេះ នាងមានអារម្មណ៍ថា ហាងនេះចោទប្រកាន់ពីបទបង្កការខូចខាតខ្ពស់បែបនេះ គឺពិតជាមិនសមហេតុផលទាល់តែសោះ។ លើសពីនេះ ស្រ្តីជាម្តាយក៏បានចោទទៅវិញថា ហាងមានគំនិតខូច ដើម្បីចង់បានសំណងពីនាង 33000 ដុល្លារហុងកុង ប៉ុណ្ណោះ។

ក្រោយពីនាងបានបញ្ចេញប្រតិកម្មនៅលើហ្វេសប៊ុក ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ហាងបានសងប្រាក់វិញចំនួន ៣៣០០០ ដុល្លារហុង ទៅកាន់គ្រួសារក្មេងប្រុសនោះ និងរួមជាមួយសារសុំទោសផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×