Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ កាត់ទោសបុរសចិនម្នាក់ ជាប់គុក១០ឆ្នាំ ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា

spot_img

ភ្នំពេញ : បុរសជាប់ចោទចិនម្នាក់ កាលពីព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២នេះ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៣០លានរៀល សម្រាប់ដាក់ចូលក្នុងថវិការរដ្ឋ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងជួញដូរគ្រឿងឆ្លងដែន ចំនួនជិត ៥ គីឡូក្រាម ពីប្រទេសអាហ្វ្រិកខាងត្បូង មកកាន់ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅក្នុងចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០២១ ។

លោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិចិន។

លោកស្រីចៅក្រមដាវី បញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទឈ្មោះ ZHANG ZHI QIANG ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: «ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនជាប់ចោទ ឈ្មោះ ZHANG ZHI QIANG ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងចំណុច ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២១។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន គ្រឿងញៀន ប្រភេទ កេតាមីន(KETAMIE) ចំនួន ៦០ដប មានទម្ងន់សរុបប្រមាណ៥ គីឡូក្រាម៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

spot_img
×