Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង អំពានាវដល់ប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីទទួលបានសុខសន្ដិភាពនិងភាពរីកចម្រើន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអំពានាវដល់ប្រជាពលរដ្ឋ សមាជិក-សមាជិកា ក្នុងមូលដ្ឋានឃុំកន្សោមអក ឱ្យចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ទាំងអស់គ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានសុខសន្ដិភាព និងភាពរីកចម្រើនបន្ដទៅមុនទៀត។ ហើយក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំចូលរួមចំណែកឱ្យដំណើរការបោះឆ្នោតឃុំ-សង្កាត់ ប្រព្រឹត្តិទៅដោយបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

ការអំពាវនាវ និងការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ខាងលើនេះ ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការស្រាល ក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំចូលរួមចំណែកឱ្យដំណើរការបោះឆ្នោតឃុំ-សង្កាត់ ប្រព្រឹត្តិទៅដោយបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះការរីកចម្រើននៅក្នុងមូលដ្ឋានឃុំកន្សោមអក។ ជាមួយគ្នានេះ សម្ដេច បានសង្កេតឃើញថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ មានជីវភាពធូរធា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។


សូមជម្រាបថា ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ជា សុមេធី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង, លោក ហាស់ សារ៉េត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្របែក, លោក ខៀវ សុភ័គ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្របែក, លោក ហោ សំអាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំកន្សោមអក, អនុប្រធានទី១ អនុប្រធាន និងជាប្រធានក្រុមការងារគណបក្សប្រចាំភូមិទាំង០៩ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×