ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក និងជាឧកញ៉ា ហូ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធការបាញ់បោះសេរីដែលបាញ់គំរាម ប្រពន្ធ ម្តាយនិង ឪពុក ក្មេក នៅក្នុងផ្ទះវិឡាផ្ទាល់ខ្លួន ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឲ្យដឹងថា ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ឧកញ៉ា ហូរ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធការបាញ់បោះសេរីប្រហែល៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ នៅក្នុងផ្ទះវិឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅពេលនេះឧកញ៉ា ហូរ ចំរើន កំពុងស្ថិតនៅក្នុងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកំពុងរៀបចំបញ្ជូនទៅកាន់តុលាការ៕ ដោយ៖បញ្ញាស័ក្តិ