Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកម្មវិធី“រាត្រីសមោសរកម្ពុជា” ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកជាលើកទី១ ដែលរៀបចំដោយក្រុមហ៊ុន WORLDBRIDGE GROUP

រាត្រីសមោសរកម្ពុជា បានបើកដំណើរការនៅ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាទីក្រុងដាវ៉ូស ប្រទេសស្វីសល្ងាចថ្ងៃទី២៤ ខែឧសភា ដោយមានវត្តមានប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា។  

ព្រឹត្តិការណ៍​នេះត្រូវបាន​រៀបចំធ្វើ​ជា​លើក​ដំបូង​ដោយ​ក្រុមហ៊ុន WORLDBRIDGE GROUP ​​បង្ហាញ​អំពីវត្តមាន​ប្រទេស​កម្ពុជា​នៅក្នុង វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នា​ទី​ក្រុង Davos  ​ប្រារព្វធ្វើនៅសណ្ឋាគារ AlpenGold ដ៏មានកិត្យានុភាព ដោយមានភ្ញៀវកិត្តិយសអញ្ជើញដល់ពេញ​បន្ទប់ ដែលរួមមានទាំងរដ្ឋមន្ត្រី​​ នាយកប្រតិបត្តិមកពីក្រុមហ៊ុនចម្រុះជាតិសាសន៍ និងអ្នកបង្កើតគោលនយោបាយពិភពលោកផងដែរ​ ថែមទាំងមានការសុន្ទរកថាស្វាគមន៍​ ប្រកបដោយសេចក្តីថ្លៃថ្នូរ ថ្លៃងជូនដោយ អ្នកឧកញ៉ា សៀ រិទ្ធី អមដោយសុន្ទរកថា ដ៏ឧដុង្គឧត្តម ពី សម្តេចតេជោ ហ៊ុន សែន ​ប្រកបដោយកិត្តិយស ដ៏ខ្ពង់ខ្ពស់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ រាជរដ្ឋាភិបាល ​ព្រះរាជាណាចក្រ កម្ពុជា​​ មានប្រសាសន៦ថា៖ ​“ខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយនេះក៏ជាលើកដំបូងផងដែរ​សម្រាប់​កម្ពុជា​ ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ “រាត្រីសមោសរកម្ពុជា” (Cambodia Night) ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក។ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញដល់អ្នកវិនិយោគ និងអ្នកទេសចរទាំងឡាយអំពីសមិទ្ធផលកន្លងមក និងអំពីកាលនុវត្តភាពដ៏មានសក្តានុពលរបស់កម្ពុជា​ រួមទាំង​ ឱកាសវិនិយោគ វប្បធម៌ ប្រពៃណី អាហារ និងសក្តានុពលផ្សេងៗជាច្រើនទៀត”​។

អ្នកឭកញ៉ា សៀ ឫទ្ធី   ថ្លែងថា៖“វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាការប្រមូលផ្តុំនៃសារៈសំខាន់ជាសកល។ យើងមានមោទនភាពក្នុងការជួយ​ចែករំលែកកម្ពុជាជាមួយលោក លោកស្រី ជាមេដឹកនាំទាំងអស់ដែលមានវត្តមាននាពេលនេះ ហើយបញ្ជាក់ការពិតថា “ប្រទេសកម្ពុជាគឺជាកន្លែងដ៏ល្អសម្រាប់ ការវិនិយោគ និងធុរកិច្ច”។

ឆ្នាំនេះ ក្រុមហ៊ុន WorldBridge Group បានក្លាយជាក្រុមហ៊ុនកម្ពុជាដំបូងគេដែលបានក្លាយជា សមាជិកស្ថិតក្នុងកម្រិតដៃគូសហការ របស់ វេទិកា​សេដ្ឋកិច្ច​ពិភពលោក( WEF) ។  “ទីក្រុងដាវ៉ូស [Davos] បានប្រមូលផ្តុំមេដឹកនាំពិភពលោកមានចំនួនប្រមាណជិត 2,500 ដើម្បីមកចូលរួមសម្តែងយោបល់ដោះស្រាយ​បញ្ហា​ប្រឈម​នានាបច្ចុប្បន្ន ​ក្នុង​អំឡុង​ពេល​នៃ​ ការ​បង្កើនអក្ខោសានកម្មសេដ្ឋកិច្ច​ (HEIGHTENED POLARIZATION)​នេះ។   មានប្រមុខថ្នាក់ដឹកនាំរដ្ឋប្រមាណជាង ៥០ ​រដ្ឋ និង  ​វត្តមានប្រមុខរដ្ឋាភិបាល​​ស្ថិតក្នុងចំណោមអ្នកតំណាងរដ្ឋាភិបាលចំនួន 300 ដែលនឹងត្រូវឡើងថ្លែងចែករំលែកយោបល់អំពី ចក្ខុវិស័យសម្រាប់ពិភពលោក របស់​គេរៀងៗខ្លួននាព្រឹត្តិការណ៍នេះ​។ អ្នកដឹកនាំជាង 1,250 នាក់ មកពីវិស័យឯកជននឹងចូលរួម​ជាមួយអ្នកច្នៃប្រឌិតសកល និងអ្នកត្រួសត្រាយបច្ចេកវិទ្យាជិត 100 ដែលជាបច្ចេកវិទ្យាដ៏ជោគជ័យបំផុតរបស់ពិភពលោក​ នឹងការចាប់ផ្ដើមអាជីវកម្ម និងផ្តើមការពង្រីកទំហំអាជីវកម្មរបស់គេ»។ ​

ភ្ញៀវ​ដែល​មក​ចូល​រួម​ក្នុង​ពិធី​នេះ ទទួល​បាន​ការ​ចូលរួមទទួល​ទាន​អាហារ ​ដែល​រៀប​ចំ​ដោយ​មេ​ចុង​ភៅ​ដ៏​ល្បី​របស់​កម្ពុជាគឺ  គឹម សានប៉ុល និង គឹម សាន សុខ ដែលល្បីខាងការរចនាមុខម្ហូបអាហារបែបទំនើបតាមប្រពៃណីខ្មែរ ​នៅភោជនីយដ្ឋាន Sombok ក្នុងរាជធានីភ្នំពេញ។ ពួកគេបានធ្វើដំណើរទៅប្រទេសស្វីសដើម្បីរៀបចំអាហារផ្តាច់​មុខសម្រាប់ព្រឹត្តិការណ៍នេះ។ មានការផ្តល់ជូនផងដែរនូវគំរូស្រា ស្រាបៀ និងស្រាដែលផលិតនៅប្រទេសកម្ពុជា​ អាហារសម្រន់ប្រពៃណី​៕

spot_img
×