Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រសា ខឹងម្តាយក្មេក ចង់បំបែកប្រពន្ឋរបស់ខ្លួន ចេញឲ្យទៅយកប្តីថ្មី យកកាំ.បិតចា.ក់របួសធ្ងន់

ក្រចេះ ៖ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានចុះធ្វើការចាប់ឃាត់ខ្លួនបុរសដៃដល់ជាកូនប្រសាម្នាក់បានភ្លាមៗ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពយកកាំ.បិតចា.ក់ លើស្រ្តីរងគ្រោះជាម្តាយក្មេកបណ្តាលឲ្យត្រូវរបួសធ្ងន់ធ្ងរចំភ្នែកខាងឆ្វេង ក្រោយពីមានការប្រតាយប្រតប់គ្នាមួយប្រាវ ។

នគរបាលស្រុកស្នួល បានបន្តទៀតថា ដើមចមដែលឈានឲ្យមានរឿងនេះក៏ដោយសារតែបុរសដៃដល់ជាកូនប្រសារ ខឹងស្រ្តីរងគ្រោះជាម្តាយក្មេក ថាមានចេតនាចង់បំបែកប្រពន្ឋរបស់ខ្លួន ចេញពីរូបខ្លួនឲ្យទៅយកប្តីថ្មី។

ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស(ចា.ក់នឹងកូនកាំ.បិត) និង ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២៥ ខែឧសភា នៅចំណុចដំណាក់ស្តេច ស្ថិតនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល។

បង្កដោយជនសង្ស័យជាកូនប្រសា ឈ្មោះ រឹម សុផា(ហៅជាងម៉ៅ) អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំនែកឯស្រ្តីរងគ្រោះជាម្តាយក្មេកឈ្មោះ លឹម រ៉េត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

tel
×