Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទេរប្រាក់ឬទទួលប្រាក់បានភ្លាមៗ ទូទាំងពិភព​លោកតាម MoneyGram នៅលើអេស៊ីលីដាម៉ូបាល

spot_img

ភ្នំពេញ៖ ឥឡូវនេះ អតិថិជន អាចផ្ទេរប្រាក់ទៅ-មក ក្រៅប្រទេស ទូទាំងពិភពលោកបានយ៉ាងឆាប់រហ័ស តាមរយៈ ម៉ាន់នីក្រាម (MoneyGrame) ប្រកបដោយសុវត្ថិភាពខ្ពស់ និងងាយស្រួល។ នេះជាការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស ជាមួយអេស៊ីលីដាម៉ូបាល នៅក្នុងទូរស័ព្ទដៃ ដើម្បីទូទាត់ថ្លៃទំនិញនាំចូល សាលារៀន ឬផ្ញើជូនក្រុមគ្រួសារ ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា។

ដោយឡែកការទទួលប្រាក់ ដែលផ្ទេរចូលគណនីធនាគារ អេស៊ីលីដា ពីក្រៅប្រទេស ទូទាំងពិភពលោក គឺបានភ្លាមៗគ្រប់ពេលវេលា ដោយមិនអស់ថ្លៃសេវា។

លក្ខណៈពិសេសនៃការផ្ទេរប្រាក់ ឬទទួលប្រាក់ បានភ្លាមៗ ទូទាំងពិភពលោក តាម MoneyGramនេះ គឺទទួលប្រាក់ផ្ទេរចូលជាដុល្លារ ឬរៀល តាមប្រភេទរូបិយប័ណ្ណនៃគណនីរបស់អ្នកទទួល ហើយអាចដកប្រាក់បានភ្លាម​ៗនៅតាមម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា គ្រប់ទីកន្លែង។

លើសពីនេះ ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស តាមអេស៊ីលីដាម៉ូបាល ជាប្រាក់ដុល្លារអាមេរិក តាមធនាគារអន្តរការី ដែលមានស្លាកសញ្ញាម៉ាន់នីក្រាម ទូទាំងពិភពលោក។ ករណីរូបិយប័ណ្ណនៃគណនីផ្ទេរចេញជាប្រាក់ផ្សេង នោះប្រព័ន្ធនឹងប្តូរដោយស្វ័យប្រវត្តិទៅជាដុល្លារអាមេរិក។

សូមជម្រាបថា ថ្លៃសេវាផ្ទេរប្រាក់ គិតតែពីអ្នកផ្ទេរតែប៉ុណ្ណោះ ចំពោះអ្នកទទួលមិនគិតថ្លៃសេវាទេ។ ការផ្ទេរប្រាក់ លោកអ្នកអាចផ្ទេរប្រាក់ចេញទៅក្រៅប្រទេស បានដោយខ្លួនឯង តាមអេស៊ីលីដាម៉ូបាល គ្រប់ពេលវេលា ដោយបញ្ចូលព័ត៌មាននៃការផ្ទេរប្រាក់ និងព័ត៌មានអ្នកទទួល ឱ្យបានត្រឹមត្រូវ។

ចំណែកឯការទទួលប្រាក់ លោកអ្នកអាចទទួលប្រាក់ផ្ទេរចូលភ្លាមៗ តាមរយៈគណនី ដោយស្វ័យប្រវត្តិ។ មិនគិតថ្លៃសេវា សម្រាប់អ្នកទទួលប្រាក់។

សូមពិនិត្យមើល របៀបទទួលប្រាក់ផ្ទេរពីក្រៅប្រទេស តាមម៉ាន់នីក្រាម លើអេស៊ីលីដាម៉ូបាល នៅទីនេះACLEDA Bank Plc.

spot_img
×