Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពអ៊ុយក្រែន បា.ញ់ទម្លា.ក់យន្ដហោះ ប៉ះចំមេទ័ពផ្កាយ៣របស់រុស្ស៊ី

spot_img

រដ្ឋធានីគៀវ៖ រហូតមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ សង្គ្រាមវា.យប្រ.យុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេល៩២ថ្ងៃមកហើយ ចំណែកការវា.យប្រ.យុទ្ធគ្នា ក៏នៅតែបន្ដ និងកាន់តែមានសភាពសាហាវខ្លាំងឡើង ហើយថែមទាំងមានសេចក្ដីរាយការណ៍ថា ក្រុងមូស្គូ បានបន្ដបាត់បង់មេទ័ពអាកាសកំពូលបន្ថែមទៀតផង។

សារព័ត៌មាន The Moskow Times បានដកស្រង់ប្រភពព័ត៌មានពីបណ្ដាញទូរទស្សន៍ BBC Russian យកមកចុះផ្សាយ កាលពីថ្ងៃទី២៥ ខែឧសភា ថា លោកឧត្ដមសេនីយ៍ឯក កាណាម៉ាត បូតាសេវ (Kanamat Botashev) អាយុ៦៣ឆ្នាំ ក្លាយជាអាកាសយានិកយោធាកំពូលរបស់រុស្ស៊ី ត្រូវបានស្លាប់ នៅលើទឹកដីរបស់អ៊ុយក្រែន។ ប៉ុន្ដែអ្នកធ្វើការ ក្រោមបង្គាប់របស់គាត់ អះអាង ពីការស្លា.ប់ នៅក្នុងការធ្លា.ក់យន្ដហោះ កាលពីថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ នៅលើទឹកដីអ៊ុយក្រែន។

ដោយឡែក កងទ័ពអ៊ុយក្រែន បានប្រកាសថា យន្ដហោះវា.យប្រ.ហាររបស់រុស្ស៊ី ប្រភេទ Su-25 ត្រូវបានកម្លាំងការពារទឹកដីអ៊ុយក្រែន បា.ញ់ទ.ម្លាក់ នៅលើដែនអាកាស ស្ថិតក្នុងតំបន់លូហាន់ស្ក៍ (Luhansk) ។ លោកឧត្ដមសេនីយ៍ Botashev ក៏ស្ថិតក្នុងចំណោមមន្រ្ដីជាន់ខ្ពស់យោធារុស្ស៊ី ត្រូវបានកងទ័ពអ៊ុយក្រែន បា.ញ់ស.ម្លាប់។

បើតាមសេចក្ដីរាយការណ៍ដដែល បានឲ្យដឹងថា រហូតមកដល់ពេលនេះ រុស្ស៊ី បានបាត់បង់អាកាសយានិកយោធា ចំនួន៣១នាក់ ហើយទាហានរុស្ស៊ីដែលបានចូលនិវត្ដន៍ យ៉ាងតិច៩នាក់ ត្រូវបានស.ម្លាប់ នៅលើទឹកដីអ៊ុយក្រែន។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា យន្ដហោះចម្បាំងរបស់រុស្ស៊ី ប្រភេទ Su-25 បានរងការវា.យប្រ.ហារ ពីកងទ័ពអ៊ុយក្រែន នៅលើដែនអាកាស នៃតំបន់លូហាន់ស្ក៍ (Luhansk) ។ ប៉ុន្ដែអាកាសយានិក មិនឱកាសលោតឆត្រយោង ចេញពីយន្ដហោះចម្បាំង។

បើតាមបណ្ដាញទូរទស្សន៍ BBC បានរាយការណ៍ថា លោកឧត្ដមសេនីយ៍ Botashev គឺជាអាកាសយានិកយោធាជាន់ខ្ពស់បំផុតរបស់រុស្ស៊ី ត្រូវបានរាយការណ៍ ពីការធ្លា.ក់យន្ដហោះស្លា.ប់។ រហូតមកដល់ពេលនេះ រុស្ស៊ី បានបាត់បង់អាកាសយានិកយ៉ាងតិច៣១នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×