Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោសបុរសជាប់ចោទ២នាក់ ជាប់គុក ម្នាក់ៗ ពី ២០ ទៅ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូនជាង ២ គីឡូក្រាម

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោស ជនជាប់ចោទ២នាក់ ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ពី ២០ ឆ្នាំ ទៅ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូន និង ជួញដូរគ្រឿង ជាង២ គីឡូក្រាម ប្រព្រឹត្តនៅ ប្រទេសកម្ពុជា កាលពី អំឡុង ២០១៦។

លោក ពៅ ភូស៊ុន ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បាមថ្លែងឲ្យដឹងថា ជនជាប់ចោទ២នាក់ មាន : ទី ១- ឈ្មោះ ឡុង ផល្លី ភេទប្រុស និង ទី ២- ឈ្មោះ ឈិន វណ្ណៈ ភេទប្រុស ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពី ឆ្នាំ ២០១៧ កាត់ទោស ឈ្មោះ ឡុង ផល្លី ដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ និង ឈ្មោះ ឈិន វណ្ណៈ ដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ ពីបទ: ” ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ឆ្នាំ ២០១៦ នៅក្នុងរាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបាន គ្រឿងញៀនជាង២ គីឡូក្រាម៕ រក្សាសិទ្ធិដោយ៖ ចន្ទា ភា

×