Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ និង ដកហូតបានគ្រឿងញៀនចំនួន ៩ កញ្ចប់ នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនបុរសម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន យ៉ាងសកម្ម ប្រព្រឹត្ត នៅចំណុចចំការស្វាយស្ថិតនៅ ភូមិស្វាយ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកថ្ពង បានឲ្យដឹងថា បុរសជនសង្ស័យមានឈ្មោះ ហម ចាន់ដារ៉ា ហៅង៉ោល ភេទប្រុស អាយុ៣២ ឆ្នាំ នៅភូមិស្វាយ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ចំណែកវត្ថុតាងដែលដកហូតបានមាន៖- គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ៩ កញ្ចប់ – ដាវ ២ដើម -កាំភ្លើងស្នប់ ១ដើម -ទូរសព្ទដៃ ១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ចន្ទា ភា

×